សិក្ខាសាលាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន

សិក្ខាសាលាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន - ảnh 1
អ្នកជំនាញចូលរួមសិក្ខាសាលានេះយ៉ាងច្រើនកុះករ


(VOVworld) - នារសៀលថ្ងៃទី១៧ ធ្នូ នៅទីក្រុងប៉េកាំង ស្ថានទូតវៀតណាមប្រចាំ
នៅចិនបានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន រៀបចំសិក្ខាសាលាដោយ
ប្រធានបទ “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន ដំណាក់
កាលថ្មី ឱកាសថ្មី”។បណ្ដាតំណាងសុទ្ធតែយល់ស្របថា កិច្ចសហប្រតិបតិ្តការសេដ្ឋ
កិច្ចវៀតណាម-ចិននៅតែមានសក្ដានុភាពជាច្រើនដ៏ធំធេងទៀត ហើយថ្នាក់ដឹក
នាំជាន់ខ្ពស់នៃប្រទេសទាំង២ត្រូវបង្កើតបរិយាកាសសហប្រតិបតិ្តការសន្តិភាព
មិត្តភាព បង្កលក្ខណៈងាយស្រួលសំរាប់ទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ រវាងសហគមន៍អង្គភាពអាជីវកម្មនៃ
ភាគីទាំង២ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅចិនលោក Nguyen Van Tho បានសម្ដែងគោលបំណងថា
ក្រោយសិក្ខាសាលានេះនឹងកំណត់ច្បាស់នូវសក្ដានុភាព ឱកាស ការសាកល្បង
ក្នុងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចវៀតណាម-ចិន តាមនោះដាក់ជូនថ្នាក់ដឹកនាំ
បក្សនិងរដ្ឋនៃប្រទេសទាំង២ ក្នុងគោលបំណងនាំទំនាក់ទំនងសហប្រតិបតិ្តការ
អភិវឌ្ឍន៍អំពីទាំងទ្រង់ទ្រាយនិងគុណភាពទៀត នាំមកនូវផលប្រយោជន៍ធំធេង
សំរាប់ប្រជាជននៃប្រទេសទាំង២៕

                                                          អ្នកយកព័ត៏មានរបស់ VOV ប្រចាំនៅចិន

ប្រតិកម្មទៅវិញ

ផ្សេងៗ