សិក្ខាសាលាអំពីតំលៃនិងផលប្រយោជន៍របស់សវនកម្មរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

សិក្ខាសាលាអំពីតំលៃនិងផលប្រយោជន៍របស់សវនកម្មរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - ảnh 1
សិក្ខាសាលាអំពីតំលៃនិងផលប្រយោជន៍របស់សវនកម្មរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (vietnamplus.vn)

        Vovworld-សិក្ខាសាលាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥កញ្ញានៅទីក្រុង​
ហាណូយ​ដោយសវនកម្មរដ្ឋវៀតណាមសហការជាមួយស្ថាប័នអភិវឌ្ឍន៍​អន្តរ
ជាតិ​អាមេរិក USAID រៀបចំឡើងដោយបានទាក់ទាញការចូលរួមរបស់ដំណាង
ជិត​១៥០​នាក់។​ នៅសិក្ខាសាលាបណ្ដាវាគ្មិនបានប្រមូលផ្ដុំពិភាគ្សាអំពីបញ្ហា
សារវន្តរបស់​ហិរញ្ញវត្ថុសាធារណៈនិងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅវៀតណាម
បំភ្លឺរាល់​បញ្ហាអំពីតួនាទីនិងគុណតំលៃរបស់សវនកម្មរដ្ឋក្នុងការគ្រប់គ្រងនិងលើក
កំពស់ប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ថ្លែងមតិនៅសិក្ខាសាលា
អគ្គសវនកម្មរដ្ឋ​រង​លោក Dao Xuan Tien បានឲ្យដឹងថា ដើម្បីកែលំអរតម្លាភាពនិង
​ប្រសិទ្ធភាព​របស់ដំណើរការបង្កើតថវិការរដ្ឋ សវនកម្មរដ្ឋកំពុងកសាងពង្រាងច្បាប់​
សវនកម្ម​រដ្ឋ រួមចំណែកបង្កើនភាពជំនាញប្រសិទ្ធភាពនិងលើកកំពស់ប្រសិទ្ធភាព
សកម្ម​ភាពនិងឥទ្ធិពលរបស់សវនកម្មរដ្ឋ។ លោក Dao Xuan Tien បានឲ្យដឹងថា៖

        “លទ្ធផលនៃសិក្ខាសាលានឹងជាមូលដ្ឋានសំខាន់ដើម្បីសវនកម្មរដ្ឋវៀត​ណាម
កំណត់ទិសដៅសកម្មភាពជាមួយគោលដៅអភិវឌ្ឍន៍សវនកម្មរដ្ឋដល់ឆ្នាំ២០២០គឺ
លើកកំពស់សមត្ថភាពសកម្មភាពគុណភាពនិងប្រសិទ្ធភាពសកម្មភាពរបស់
សវនកម្មរដ្ឋជាដើម។ កសាងសវនកម្មរដ្ឋមានសមត្ថភាពជំនាញខ្ពស់ទំនើប​ជា
ជំហានៗ ក្លាយទៅជាស្ថាប័នពិនិត្យហិរញ្ញវត្ថុសាធារណៈមានការទទួលខុស​ត្រូវនិង
កិត្យានុភាព ឆ្លើយតបនឹងសំណូមពរឧស្សាហូបនីយកម្ម​ទំនើបភាវូបនីយកម្ម​ប្រទេសជាតិសមស្របនឹងទម្លាប់និងបទដ្ឋានអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ