សិក្ខាសាលាអំពីទំនាក់ទំនងវៀតណាម-ម៉ីយ៉ាន់ម៉ា
|
ប្រធានរដ្ឋសភាម៉ីយ៉ាន់ម៉ាលោក U Shwe Mann (ខាងឆ្វេង) ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែកញ្ញាកន្លងទៅ (រូបថត៖TTXVN) |
(VOVworld) - សិក្ខាសាលាដោយប្រធានបទ “ទំនាក់ទំនងវៀតណាម-ម៉ីយ៉ាន់ម៉ា៖
ក្រលែកមើលឡើងវិញនិងឆ្ពោះទៅអនាគត” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ធ្នូ នៅ
រដ្ឋធានីហាណូយរបស់វៀតណាម។បណ្ដាតំណាងបានចាត់ទុកថា បុព្វហេតុផ្លាស់
ប្ដូរថ្មីរបស់វៀតណាមនិងដំណើរការប្រជាធិបតេយ្យ៧ជំហាន របស់ម៉ីយ៉ាន់ម៉ា កំពុង
បន្តជំរុញខ្លាំងនិងទទួលបានសមិទ្ធិជាច្រើន ត្រូវបានសហគមន៍ពិភពលោកទទួល
ស្គាល់និងវាយតំលៃខ្ពស់។ដំណើរការនេះ មិនត្រឹមតែបង្កលក្ខណៈងាយស្រួល
សំរាប់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំពស់ថ្មីប៉ុណ្ណោះទេ ថែមទាំង
រួមចំណែកក្នុងការពង្រឹងសន្តិសុខ បើកទ្វាក្នុងតំបន់និងទស្សវត្សខាងមុខទៀតផង។ក្នុងសភាពការថ្មីនាបច្ចុប្បន្ន ប្រទេសទាំង២ត្រូវបង្កើនថែមទៀតកិច្ចសហប្រតិបតិ្ត
ការ ក្នុងនោះមានការបើកទូលាយនិងរក្សាសន្តិភាពនៅសមុទ្រខាងកើត ក៏ដូចជា
តំបន់ Andaman របស់ម៉ីយ៉ាន់ម៉ានៅមហាសមុទ្រឥណ្ឌាផងដែរ៕