(VOVworld) - នាថ្ងៃទី១៣ ឧសភា នៅរដ្ឋធានីម៉ូស្គូ បានប្រព្រឹត្តទៅសិក្ខាសាលា
“យថាទស្សនអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុងដំណាក់កាលថ្មី”។សិក្ខា
សាលានេះត្រូវបានរៀបចំឡើងមុននឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅរុស្ស៊ី ដោយទាក់ទាញការចូលរួម
របស់អ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវជួរមុខនៅរុស្ស៊ី។សិក្ខាសាលាបានវាយតំលៃ វិភាគ
និងពិភាគ្សាអំពីវិស័យជាច្រើនក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាម យថាទស្សន៍សហ
ប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យថាមពល វប្បធម៌ អប់រំ ហើយទំនាក់ទំនង
រុស្ស៊ី-វៀតណាមជាស្ពានតភ្ជាប់ដើម្បីរុស្ស៊ីឆ្ពោះទៅអាស៊ាន។
ថ្លែងមតិនៅទីនេះ លោក Dmitry Mosyakov នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី
អាគ្នេយ៍ អូស្ត្រាលីនិងអូសេអានីបានអះអាងថា ទំនាក់ទំនងប្រពៃណីររុស្ស៊ី-វៀត
ណាមគឺជាការគួបផ្សំនៃទំនុកទុកចិត្តនិងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកលើ
គ្រប់វិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌។តាមលោក Mosyakov ថា ក្រៅពីកិច្ច
សហប្រតិបតិ្តការក្នុងបញ្ហានយោបាយអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី
លើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្ដោតការពិភាគ្សាអំពីការជំរុញ
អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច គំរោងការណ៍ឧស្សាហកម្មអគ្គីសនីនុយក្លេអ៊ែរ
កសិកម្មនិងបច្ចេកវិទ្យាយោធា៕