សិក្ខាសាលាអំពីលក្ខណៈផលិតកម្មអាជីវកម្មក្នុងឆមាសទី១ឆ្នាំ២០១៤
|
សិក្ខាសាលាអំពីលក្ខណៈផលិតកម្មអាជីវកម្មក្នុងឆមាសទី១ឆ្នាំ២០១៤ (VOV) |
Vovworld-លក្ខណៈផលិតកម្មអាជីវកម្មរបស់អង្គភាពអាជីវកម្មក្នុងឆមាសទី១ឆ្នាំ២០១៤ត្រូវបានវាយតំលៃល្អជាងបើប្រៀបនឹងឆ្នាំទៅមិញនិងព្យាករណ៍ក្នុង
ឆមាសទី២នឹងបន្តល្អជាងទៀត។ នេះជាព័ត៌មាននៅសិក្ខាសាលា អកប្បកិរិយាអង្គភាពអាជីវកម្មឆមាសទី១ឆ្នាំ២០១៤ ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំនាព្រឹកថ្ងៃទី១៩មិថុនានៅទីក្រុងហាណូយ។នៅសិក្ខាសាលា បណ្ដាដំណាងបានចាត់ទុក ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងប៉ុន្មានខែកន្លងមកបន្ត
ស្ថិរភាព ផលិតកម្មឧស្សាហកម្មបានស្ដារឡើងវិញ ការនាំចេញបានកើនឡើងជា
បង្គួរ អតិផរណាត្រូវបានត្រួតពិនិត្យការដោះទុន FDI មានទំនរកើនឡើង។
របាយការណ៍ក៏បានលើកច្បាស់ថាដើម្បីសកម្មភាពអាជីវកម្មបានល្អជាងទៀតក្នុងរយៈពេលខាងមុខបណ្ដាអង្គភាពអាជីវកម្មត្រូវអនុវត្តយ៉ាងខ្លាំងក្លាដំណើរការ
រៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងនោះប្រមូលផ្ដុំអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាយ៉ាងខ្លាំងក្លាក្នុងផលិតកម្មអាជីវកម្ម៕