សិក្ខាសាលាអំពីសង្គ្រាមវៀតណាមនៅអាមេរិក

សិក្ខាសាលាអំពីសង្គ្រាមវៀតណាមនៅអាមេរិក - ảnh 1
ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖Thanh Tuan/Vietnam+)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់បណ្ណាល័យប្រធានាធិបតី Lyndon Baines
Johnson មហាវិទ្យាល័យ Texas នៅទីក្រុង Austin ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅ
អាមេរិកលោក Pham Quang Vinh បានចូលរួមសិក្ខាសាលាអំពី សង្គ្រាមវៀតណាម
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ មេសា។រដ្ឋមន្រ្តី ការបរទេសអាមេរិក
លោក John Kerry និងអ្នកនយោបាយអាមេរិកជាច្រើនក៏ ចូលរួមសិក្ខាសាលានេះ
ដែរ។នៅសម័យពិភាគ្សានាថ្ងៃទី២៨ មេសា ក្រោមប្រធាន បទ “វៀតណាមនិង
អាមេរិកនាសតវត្សទី២១៖ ការចាប់ផ្ដើមថ្មី” ឯកអគ្គរដ្ឋទូត លោក Pham Quang Vinh
 បានឲ្យដឹងថា ប្រទេសទាំងពីរបានឆ្លងកាត់សង្គ្រាម ពោរពេញទៅដោយការឈឺ
ចាប់ដែលបន្សល់ទុកមកនូវផលវិបាកដ៏ធ្ងន់ធ្ងរជាច្រើន ។ប៉ុន្តែ ប្រវត្តិសាស្ត្របាន
បើកទំព័រថ្មី។លើវិស័យនយោបាយ ប្រទេសទាំងពីរបានអះអាង នូវគោលការណ៍
គោរពរបបនយោបាយនិងឯករាជ្យអធិបតេយ្យភាពរបស់ខ្លួន។លើវិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្ម ក្រោយពី២០ឆ្នាំ តំលៃដោះប្ដូរពាណិជ្ជកម្មទ្វេ ភាគីបានកើនឡើង
៩០ដង តាំងពី៥០០លានដុល្លាអាមេរិកនាឆ្នាំ១៩៩៤រហូតដល់ ទៅ៤៥ពាន់លាន
ដុល្លាអាមេរិកនាឆ្នាំ២០១៥។ឯកអគ្គរដ្ឋទូតលោក Pham Quang Vinh បានអះអាងថា
 នេះនឹងជាពេលវេលាងាយស្រួលសំរាប់ដំណើរទស្សនកិច្ច នាពេលខាងមុខនេះ
របស់ប្រធានាធិបតីលោក Barack Obama នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ