សិក្ខាសាលាអភិវឌ្ឍន៍ទេសចរណ៍តំបន់ Trung Bo ភាគខាងជើង-ត្បូង
|
ទិដ្ខភាពនៃសិក្ខាសាលា |
(VOVworld)-នាថ្ងៃទី២០កុម្ភៈ នៅខេត្ត Nghe An បានប្រព្រឹត្តទៅសិក្ខាសាលាស្តីពីការ អភិវឌ្ឍន៍ទេសចរណ៍តំបន់ Trung Bo ភាគខាងជើង-ត្បូង។ ថ្លែងមតិនៅ សិក្ខាសាលា
នេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Vuong Dinh Hue បានអះអាងថា ភាគកណ្តាលវៀតណាម ជាតំបន់ពោរពេញទៅដោយ សក្តានុភាពសម្រាប់អភិវឌ្ឍន៍
ទេសចរណ៍ប៉ុន្តែមិនទាន់បានធ្វើអាជីវកម្មអស់ សមត្ថភាពឲ្យសោះ។ដោយហេតុនេះ ក្នុងកាលៈទេសៈធ្វើសមាហរណកម្មនា បច្ចុប្បន្ន បណ្តាខេត្តនៅភាគកណ្តាល ត្រូវ
យល់ច្បាស់នូវប្រៀបខ្លាំងរបស់តំបន់ នីមួយៗ ព្រមទាំងយកចិត្តទុកដាក់រៀនសូត្រ
បទពិសោធន៍ពីប្រទេសជិតខាង ជម្រុញការចងសម្ព័ន្ធតំបន់ សំដៅអភិវឌ្ឍន៍នូវឧត្តម
ភាពទេសចរណ៍ រួមចំណែក កសាងភាគកណ្តាលឲ្យកាន់តែស្រស់ស្អាតសម្បូរុងរឿង។
តំណាងចូលរួមសិក្ខាសាលានេះក៏បានបង្ហាញបទអន្តរាគមន៍ជាច្រើន ដោយ ដាក់សំណើរនូវដំណោះស្រាយចងសម្ព័ន្ធអភិវឌ្ឍន៍ទេសចរណ៍តំបន់Trung Bo ភាគ ខាងជើងនិងត្បូងដំណាក់កាល២០១៦-២០២០ ផងដែរ៕