សក្ដានុពលនៃកំណើនសេដ្ឋកិច្ចឌីជីថលនៅវៀតណាម​

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន Alibaba Group Holding និង Baring Private Equity Asia កំពុងវិនិយោគទុនចំនួន៤០០លានដុល្លាអាមេរិកសម្រាប់កាន់កាប់ភាគ ហ៊ុនចំនួន៥,៥% ក្នុងសាខាលក់រាយរបស់សម្ព័ន្ធក្រុមហ៊ុន Masan Group នៅវៀតណាម។

សក្ដានុពលនៃកំណើនសេដ្ឋកិច្ចឌីជីថលនៅវៀតណាម​ - ảnh 1បុគ្គលិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Lazada បែងចែកទំនិញតាមប្រភេទនីមួយៗ។ (រូបថត៖ VNA)
គេហទំព័រ bnnbloombere.ca នៅថ្ងៃទី២ ខែមិថុនា បានបង្ហោះអត្ថបទ សរសេរដែលវាយតម្លៃថា ទោះបីជាផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀត ណាមត្រូវបានអង្គការ Euromonitor International ប៉ាន់ស្មាន់ស្រូបយកតែ ៣%នៃទីផ្សារលក់រាយនៅប្រទេសនេះក្នុងឆ្នាំ២០២០ ដែលជាកម្រិតទាប បំផុតនៅអាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្តែ សក្ដានុពលកំណើននៃវិស័យនេះពិត ជាគួរឲ្យទាក់ទាញណាស់។ បើតាមការស្រាវជ្រាវរបស់ Google បានបង្ហាញ ឲ្យឃើញថា ទំហំសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងឡើងដល់ទៅ៥២ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥ ពោលគឺកើន ឡើង២៩% បើប្រៀបធៀបនឹងឆ្នាំ២០២០។
សម្ព័ន្ធក្រុមហ៊ុន Alibaba Group Holding និង Baring Private Equity Asia កំពុងវិនិយោគទុនចំនួន៤០០លានដុល្លាអាមេរិកសម្រាប់កាន់កាប់ភាគ ហ៊ុនចំនួន៥,៥% ក្នុងសាខាលក់រាយរបស់សម្ព័ន្ធក្រុមហ៊ុន Masan Group នៅវៀតណាម។ តាមកិច្ចព្រមព្រៀងដែលបានប្រកាសនៅថ្ងៃទី១៨ ខែ ឧសភា Masan នឹងសហប្រតិបត្តិការជាមួយ Lazada ដែលជាអង្គភាព ពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ របស់ Alibaba។
ចំណែកឯ Tiki គឺជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់ វៀតណាម។ យោងតាម Crunchbase ឲ្យដឹងថា វិនិយោគិនជាច្រើនរួមមាន Sumitomo Corp. និង JD.com បានបណ្ដាក់ទុនចំនួន១៩២,៥លានដុល្លា អាមេរិកសម្រាប់ Tiki៕

ប្រតិកម្មទៅវិញ

ផ្សេងៗ