សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី

(VOVWORLD) - នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។
សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung និងតំណាងអង្គភាពអាជីវកម្មបានចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២២ (រូបថត៖ Duong Hoa/TTXVN)

នៅក្នុងជំនួបនេះ លោក Piraccini បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកសិផលវៀតណាម និងបានថ្លែងអំណរគុណចំពោះស្ថានទូតដែលបានអមដំណើរជាមួយ Macfrut ដើម្បីឧទ្ទេសនាមផលិតផលវៀតណាមក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ លោកបានឲ្យដឹងថា នៅឆ្នាំ ២០២៣ ការតាំងពិព័រណ៍ Macfrut នឹងកាន់តែពិសេស ដោយមានតំបន់សម្រាប់គ្រឿងទេសនិងរុក្ខជាតិ តំបន់តាំងពិព័រណ៍ស្តីពីការបណ្តុះកូនឈើ និងបង្កាត់គ្រាប់ពូជ បង្កើតទីលានលេងដ៏មានកិត្យានុភាពទាំងក្នុងតំបន់និងអន្តរជាតិ ទាក់ទង់នឹងកសិកម្ម។

លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានអះអាងពីប្រៀបខ្លាំងនៃកសិផលវៀតណាម ហើយមានបំណងថា វៀតណាមនឹងមានវត្តមាននៅក្នុងតាំងពិព័រណ៍ឆ្នាំនេះ ដើម្បីបន្តនាំមកជូនទីផ្សារអ៊ីតាលី សហភាពអឺរ៉ុប (EU) និងទីផ្សារអន្តរជាតិ នូវផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ និងផលិតផលប្រចាំតំបន់របស់វៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Duong Hai Hung នេះមិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមសិក្សាស្រាវជ្រាវនិងស្វែងយល់ពីបច្ចេកទេសថ្មីក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

សូមគូសបញ្ជាក់ថា Macfrut គឺជាការតាំងពិព័រណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយនៅអឺរ៉ុប និងជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេនៅក្នុងប្រទេសអ៊ីតាលី។ ការតាំងពិព័រណ៍ Macfrut ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ