សក្ដានុភាពសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម-អាហ្វ្រិកខាងត្បូង


សក្ដានុភាពសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម-អាហ្វ្រិកខាងត្បូង - ảnh 1
សក្ដានុភាពសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម-អាហ្វ្រិកខាងត្បូង (VGP)


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្វ្រិកខាងត្បូង​របស់
គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នាថ្ងៃទី២
សីហានៅរដ្ឋធានី Pretoria ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន​ទទួលជួបសន្ទនា
រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហ្វ្រិកខាងត្បូងលោកស្រី Grace Nadeli Mandisa
Pandor និងធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើ​អនុស្សារណៈយោគយល់គ្នាស្ដីពី
កិច្ចហសប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហ្វ្រិកខាងត្បូង។​ នៅពិធីទទួលជួប
សន្ទនានេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់ការដែលក្រសួង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃ​ប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សារណៈយោគ
យល់គ្នានិងចាត់ទុកថា អនុស្សារណៈនេះនឹងដាក់គ្រឹះស្ថានដើម្បីប្រទេសទាំងពីរ
សហប្រតិបត្តិការក្នុង​វិស័យពោពេញទៅដោយសក្ដានុភាពនេះ។ នាថ្ងៃដដែល
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅ
អាហ្វ្រិកខាង​ត្បូង​និងសហគមន៍ជនវៀតណាមដែលកំពុងធ្វើការរកស៊ីនៅអាហ្វ្រិកខាង
ត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ