សេក្ដី​ព្រាង​ច្បាប់ថ្មីនៅបារាំងអនុញ្ញាតឱ្យពង្រីកវិសាលភាពឃ្លាំមើលនៃ​សកម្មភាពជ្រុលនិយម

(VOVWORLD) - ប្រទេសបារាំងបានប្រកាសផែនការពង្រឹងនៃច្បាប់ប្រឆាំងភេរវកម្មដែលនឹងអនុញ្ញាតឱ្យប្រើក្បួនដោះស្រាយដើម្បីស្វែងរកសកម្មភាពជនឥស្លាមជ្រុលនិយមនិងគេហទំព័រជ្រុលនិយមផ្សេងៗទៀត។ 
សេក្ដី​ព្រាង​ច្បាប់ថ្មីនៅបារាំងអនុញ្ញាតឱ្យពង្រីកវិសាលភាពឃ្លាំមើលនៃ​សកម្មភាពជ្រុលនិយម - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron (ប្រភព៖ EPA-EFE)

សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានដាក់ជូនប្រធានាធិបតីបារាំងលោក Emmanuel Macron និងរដ្ឋាភិបាលបារាំងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២៨ ខែមេសានេះ។ សេចក្តីព្រាងច្បាប់នេះបានអនុញ្ញាតឲ្យប្រើប្រាស់វិធានការខាងលើក្នុងរយៈពេលវែងនិងពង្រីកវិសាលភាពនៃការប្រើប្រាស់ក្បួនដោះស្រាយដើម្បីឃ្លាំមើលនគេហទំព័រ។ ពង្រឹងសិទ្ធិអំណាចដល់ភ្នាក់ងារសន្តិសុខដើម្បីឃ្លាំមើលនិងដាក់កំហិតលើការធ្វើដំណើររបស់មុខសញ្ញាមានហានិភ័យខ្ពស់ គឺអ្នកទោសទើបបានដោះលែងពីពន្ធនាគារ។រយៈពេលឃ្លាំមើលនឹងអូសបន្លាយ ២ឆ្នាំជំនួសឲ្រកំរិត ១ឆ្នាំដែលបានអនុវត្តពីមុន។ លើសពីនេះទៅទៀត ចៅក្រមនឹងត្រូវបានប្រកាស់អំណាចថែមទៀតដើម្បីនាំចេញវិធានការតាមក្រោយក្នុងនោះ រួមមានការថែទាំសុខភាពផ្លូវចិត្តចំពោះអ្នកទោសត្រូវជាប់ពន្ធនាគារពី ៥ ឆ្នាំឡើងទៅដោយបទល្មើសដែលពាក់ព័ន្ធនឹងភេរវកម្ម។ វិធានការនេះអាចជួយកាត់បន្ថយហានិភ័យនៃការប្រព្រឹត្តបទល្មើសឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ