សក្តានុភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងឥណ្ឌានៅធំធេង

សក្តានុភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងឥណ្ឌានៅធំធេង - ảnh 1
ឯកអគ្គរដ្ឋទូត Ton Sinh Thanh ឆ្លើយសម្ភាស (រូបថតៈ vietnam+)

(VOVworld)-ក្នុងឱកាសដែលក្រុមហ៊ុនអាកាសចរណ៍ Jet Airways របស់ឥណ្ឌា
 បានបើកជើងហោះហើរពីទីក្រុង Mumbai និង New Delhi មកកាន់ទីក្រុងហូជី
មិញ (វៀតណាម) នាថ្ងៃទី៥វិច្ឆិកា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀត
 ណាមប្រចាំនៅ New Delhi បានមានបទសម្ភាសជាមួយឯកអគ្គរដ្ឋទូតវៀតណាម
 ប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh ស្តីពីសក្កានុភាពអភិវឌ្ឍន៍ទេសចរណ៍
រវាងប្រទេសទាំងពីរនាពេលអនាគត់។

        លោក Ton Sinh Thanh បានអះអាងថា សក្តានុភាពអភិវឌ្ឍន៍ទេសចរណ៍
រវាងប្រទេសទាំងពីរគឺធំធេងណាស់ ក្នុងកាលៈទេសៈដែលទំនាក់ទំនងដៃគូ
 យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែល្អប្រសើរលើគ្រប់វិស័យ។ ដោយហេតុ
នេះ ការ បើកជើងហោះហើរនេះមានអត្ថន័យដ៏សែនសំខាន់។     លោក​ Ton
 Sinh Thanh ឲ្យដឹងថែមទៀតថា នាថ្ងៃទី២៤វិច្ឆិកាខាងមុខ ស្ថាន​ទូតវៀតណាម
ប្រចាំនៅឥណ្ឌា នឹងរៀបចំសិក្ខាសាលា១ ដើម្បីក្រុមហ៊ុនទេសចរណ៍ នៃប្រទេស
ទាំងពីរ មានឱកាសជួបប្រាស្រ័យ និងឧទ្ទេសនាមអំពីផលិតផលរបស់ខ្លួន
ព្រមទាំងស្វែងរកសក្កានុភាពសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ