សក្តានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងមជ្ឈឹមបូព៌ារគឺធំធេង


សក្តានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងមជ្ឈឹមបូព៌ារគឺធំធេង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ៖ សក្តានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងមជ្ឈឹមបូព៌ារគឺធំធេង​ (Image: Vietnam+)

(VOVworld) –  បណ្ដាប្រទេសនៅមជ្ឈឹមបូព៌ារមានតម្រូវការដ៏ធំធេងអំពីការ នាំចូលម្ហូបអាហារកសិជលផលនិងទំនិញប្រើប្រាស់។ នេះគឺជាការអះអាងរបស់ ប្រធាននាយកដ្ឋានទទួលបន្ទុកទីផ្សារអាហ្វ្រីកអាស៊ីខាងលិចនិងអាស៊ីខាងត្បូង  ដែលត្រូវបាននាំចេញនៅសិក្ខាសាលា “សក្តានុភាពនិងឱកាសធ្វើអាជីវកម្ម ជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ារ” នាថ្ងៃទី ១៨ មេសា នៅទីក្រុងហូជីមិញ
ភាគខាងត្បូងវៀតណាម។ តាមលោក Tran Quang Huy បានឲ្យដឹងថា៖ មជ្ឈឹម
បូព៌ារគឺជាតំបន់ដែលមានសក្តានុភាពធំធេងខាងប្រេងឧស្ម័ន្ធនិងហិរញ្ញវត្ថុ។ ប៉ុន្តែ ដោយលក្ខណៈធម្មជាតិលំបាក ដោយហេតុនេះ តម្រូវការខាងមុខទំនិញ ដូចជា ផលិតផលទឹកដោះគោ ម្រេច ស្វាយចន្ទីនិងអង្ករមានយថាទស្សជាច្រើន។ នេះគឺជាឱកាសដ៏ធំធេងដើម្បីអង្គភាពអាជីវកម្មវៀតណាមសហប្រតិបត្តិការ
ជាមួយបណ្ដាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ារជាពិសេសគឺបណ្ដាប្រទេសជា
សមាជិករបស់ប្លុក ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្យ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ