ស្កុតឡេននឹងរៀបចំការបោះប្រជាមតិអំពីខឿនឯករាជ្យក្រោយពីអង់គ្លេសទទួលបានកិច្ចព្រមព្រៀងស្ដីអំពី Brexit

(VOVworld) - ការបោះប្រជាមតិលើកទី២អំពីខឿនឯករាជ្យរបស់ស្កុតឡេន​ នឹង
ត្រូវបានរៀបចំឡើងក្រោយពីអង់គ្លេសទទួលបានកិច្ចព្រមព្រៀងស្ដីអំពីល័ក្ខណ្ឌនានា
ដើម្បីចាកចេញពីសហភាពអឺរ៉ុប (EU)។នេះជាសេចក្ដីប្រកាសរបស់អភិបាល
ស្កុតឡេនលោកស្រី Nicola Sturgeon នាថ្ងៃទី១៨ មិនា។លោកស្រី Sturgeon ឲ្យដឹងថា
 ក្នុងប៉ុន្មានខែថ្មីៗនេះបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី អង់គ្លេសលោកស្រី
Theresa May អំពីបញ្ហា Brexit។ក្នុងនោះ អភិបាលស្កុតឡេន រូបនេះលើកច្បាស់ថា
បើទោះបីជាអ្នកបោះឆ្នោតស្កុតឡេនភាគច្រើនប្រឆាំង ជំទាស់ Brexit ក្ដី ប៉ុន្តែរដ្ឋា
ភិបាលយល់ព្រមរក្សាស្កុតឡេនស្ថិតនៅក្នុងចក្រភពអង់ គ្លេស ដោយល័ក្ខណ្ឌគឺ
អង់គ្លេសចាកចេញពី EU ប៉ុន្តែបន្តស្ថិតនៅក្នុងទីផ្សាររួម អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ