សកម្មភាពក្នុងក្របខ័ណ្ឌ APEC 2017

(VOVWORLD) -នាថ្ងៃទី២៤សីហា សប្តាហ៍សន្តិសុខស្បៀងអាហារនិងសន្ទនាគោលនយោបាយ ជាន់ខ្ពស់ ស្តីពីសន្តិសុខស្បៀងអាហារនិងអភិវឌ្ឍន៍កសិកម្មនិរន្តរភាព សមស្រប ជាមួយបម្រែបម្រួលអាកាសធាតុ បានបន្តថ្ងៃធ្វើការទី៧ ដោយមានជំនួបសន្ទនា រវាងរដ្ឋមន្ត្រីនៃបណ្តាខឿនសេដ្ឋកិច្ចសមាជិក APEC និងថ្នាក់ដឹកនាំសហគ្រាសក្នុង តំបន់ ស្តីពីការប្រើប្រាស់ដោយមានការទទួលខុសត្រូវនូវប្រភពធនធានធម្មជាតិ  ដើម្បីបង្កើនការផលិតស្បៀងអាហារនិងធ្វើអាជីវកម្មកសិកម្មនិរន្តរភាព។ 


រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha អញ្ជើញជាអធិបតីភាពជំនួបសន្ទនា នេះ។ មានវត្តមានតំណាងជាង១៥០នាក់មកពីខឿនសេដ្ឋកិច្ចសមាជិក APEC ចូលរួមក្នុងជំនួបនេះ។ លោក Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ជំនួបសន្ទនានេះ ដែលជួយអះអាងនូវមនសិការរួមអំពីតួនាទីរបស់សហគមសហគ្រាស ក្នុងតំបន់ ក៏ដូចជារាល់ការសន្យារួមស្តីពី បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាង ភាគីទាក់ទិននានាក្នុងការទប់ទល់ជាមួយបញ្ហារួម ដូចជា សន្តិសុខស្បៀងអាហារ ស្ថានភាពខ្វះខាតធនធាននិងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។

        ក្នុងថ្ងៃដដែល បានប្រព្រឹត្តទៅការជួបប្រាស្រ័យមួយចំនួន រវាងថ្នាក់ដឹកនាំក្រ សួងកសិកម្មនិងអភិវឌ្ឍន៍ជនបទជាមួយដៃគូនានាផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ