សកម្មភាពក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភា នៅទូទាំងពិភពលោក

(VOVWORLD) - មនុស្សជាច្រើនបាននាំគ្នា ដើរតាមដងផ្លូវនៃទ្វីបអឺរ៉ុប ដើម្បីជួយជ្រោមជ្រែងទៅនឹងការដើរដង្ហែក្បួនប្រចាំឆ្នាំ ក្នុងឱកាស ថ្ងៃទី ១ខែឧសភា។

នៅរុស្ស៊ី មនុស្សរាប់ពាន់នាក់ បានចូលរួមពិធីមិទ្ទីង និងដង្ហែរក្បួនតាមដងវិថីនៅទីក្រុងម៉ូស្គូ ដោយមានសណ្តាប់ធ្នាប់និងសន្តិភាព       ដើម្បីជួយជ្រោមជ្រែងទិវាពលកម្មអន្តរជាតិផងដែរ។

ក្នុងពេលជាមួយគ្នានោះ នៅប្រទេសបារាំង ការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលិសបានកើតឡើងនៅទីក្រុងប៉ារីស ខណៈពេលដែល មនុស្សរាប់ពាន់នាក់បានប្រែការដើរដង្ហែរក្បួនជាប្រចាំឆ្នាំក្នុងទិវាពលកម្មអន្តរជាតិ ក្លាយទៅជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលវិញ។

ទន្ទឹមនឹងនេះដែរ ប្រទេសមួយចំនួននៅក្នុងទ្វីបអាស៊ី ក៏បានធ្វើសកម្មភាពជាច្រើនដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ឧសភា។

នៅកូរ៉េខាងត្បូង សហភាពពលករនៃប្រទេសនេះ បានរៀបចំការរត់ម៉ារ៉ាតុងអន្តរជាតិឆ្នាំ ២០១៩ នៅឯទីក្រុងសេអ៊ូល ដោយមានការចូលរួមពីមនុស្សប្រហែល ១០ម៉ឺននាក់។

ក្នុងពេលជាមួយគ្នានោះ នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូណេស៊ី មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាកម្មករ បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌល Grand Indonesia ដើម្បីចូលរួមក្នុងការដង្ហែរក្បួនក្នុងឱកាសទិវាពលកម្មអន្តរជាតិ។ អ្នកចូលរួមក៏បានរៀបចំសកម្មភាពពិធីបុណ្យ ការតុបតែងមុខនិងជំនួយសង្គមសម្រាប់កម្មករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ