សកម្មភាពគួរឲ្យទាក់ទាញនៅទីក្រុងហូជីមិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាមឆ្នាំច សំរឹទ្ធស័ក ២០១៨

(VOVWORLD) -នារសៀលថ្ងៃទី១៨ ខែកុម្ភៈ (ពោលគឺថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី) គណៈគ្រប់ គ្រង វិថីសៀវភៅទីក្រុងហូជីមិញ បានរួមសហការជាមួយក្រុមហ៊ុនវប្បធម៌ Phuong Nam រៀបចំកម្មវីធី “និពន្ធកំណាព្យ” តាមវិថីសៀវភៅទីក្រុងហូជីមិញ។
សកម្មភាពគួរឲ្យទាក់ទាញនៅទីក្រុងហូជីមិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាមឆ្នាំច សំរឹទ្ធស័ក ២០១៨ - ảnh 1 បរិយាកាសនៅក្នុងកម្មវិធី "ឆ្លងឆ្លើយកំណាព្យ"

មុននោះ ចាប់ពីថ្ងៃទី២៣ខែបុស្ស ដល់ថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីក៏បាន ប្រព្រឹត្តទៅការប្រឡង “ឆ្លងឆ្លើយកំណាព្យ”។ លោកស្រី Mai Ngan Hoa ប្រធានផ្នែក ផ្សព្វផ្សាយ ក្រុមហ៊ុនវប្បធម៌ Phuong Nam បានឲ្យដឹងថា៖

        “គោលដៅរបស់គណៈចាត់តាំងគឺមានបំណង ប្រែវិថីសៀវភៅឲ្យក្លាយទៅជា “វិថីកំណាព្យ”។ ក្រៅពីនោះ ក្នុងឱកាសដើមនិទាឃរដូវ ប្រជាជនវៀតណាមមាន ទំនៀមទម្លាប់ចាប់ផ្តើមការសរសេរដើមឆ្នាំ។ ពោលគឺ ការកាន់ប៊ិចនិពន្ធឡើងពាក្យ កាព្យមួយជាលក្ខណៈស្រស់ស្អាតមួយ បើកចេញនូវឆ្នាំថ្មីពេញទៅដោយបញ្ញា”។

        ក្នុងឱកាសនេះ ទីតាំងកម្សាន្តជាច្រើនកន្លែងនៅទីក្រុងហូជីមិញដូចជា បុណ្យផ្កា និទាឃរដូវ Tao Dan វិថីផ្កានិទាឃរដូវ Nguyen Hue គឺប្រមូលផ្តុំភ្ញៀវទស្សនាជាច្រើន កុះករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ