សកម្មភាពចេញដំណើរកសាងសំណង់នាដើមឆ្នាំថ្មីនៅទីក្រុង Da Nang

(VOVWORLD) -នាថ្ងៃទី២២ខែកុម្ភៈ អង្គភាព ក្រុមហ៊ុន និងសហគ្រាសនានាលើទូទាំងទីក្រុង Da Nang បានរៀបចំពិធីចេញដំណើរ ចាប់ផ្តើមបើកការដ្ឋានសាងសង់សំណង់នាដើម និទាឃរដូវ។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី សម្រាប់កម្មាភិបាល កម្មករ និង ពលករតាមអង្គភាពនីមួយៗនេះ។ 
សកម្មភាពចេញដំណើរកសាងសំណង់នាដើមឆ្នាំថ្មីនៅទីក្រុង Da Nang - ảnh 1 ផ្លូវមាត់ទន្លេ Tuyên Sơn – Túy Loan

អញ្ជើញថ្លែងមតិ នៅក្នុងពិធីចេញដំណើរបើកការដ្ឋានសាងសង់សំណងផ្លូវតាម មាត់ទន្លេ Tuyen Son-Tuy Loan ប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho បានជូនពរនូវលទ្ធផលដែលក្រុមហ៊ុន 545 ទទួលបាន ព្រមទាំងក្រើនរំលឹកថា នេះជាសំណង់មានសារៈសំខាន់ ជាខ្សែផ្លូវគមនាគមន៍សរសៃ ឈាមរបស់ទីក្រុងតាមមាត់ទន្លេ ដើម្បីអនុវត្តការបើកទូលាយទីក្រុងនិងទីប្រជុំជន ទៅខាងលិចរបស់ទីក្រុង។

        នាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំជាអនុប្រធានទីក្រុង Da Nang ក៏បានទៅទស្សនា និងត្រួតពិនិត្យនូវសកម្មភាពចេញដំណើរ ចាប់ផ្តើមការងារតាមសំណង់នានាលើទូទាំង ទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ