សកម្មភាពឆ្នោះទៅការរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) ខេត្តក្រុងនានាក្នុងទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើន ដែលមានអត្ថន័យជាក់ស្ដែងចំពោះជនមានគុណូបការៈ។ 

(VOVworld) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) ខេត្តក្រុងនានាក្នុងទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើន ដែលមានអត្ថន័យជាក់ស្ដែងចំពោះជនមានគុណូបការៈ។ នាថ្ងៃទី២៤ កក្កដា ក្រុម ការងារដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu បានទៅសាកសួរ សុខទុក្ខនិងជូនអំណោយចំពោះគ្រួសារគោលនយោបាយ ជនមានគុណូបការៈ ចំពោះបដិវត្តន៍នៅខេត្ត Bac Kan។ នាយប់ថ្ងៃដដែល នៅរដ្ឋធានីហាណូយ បាន ប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រោមប្រធានបទ “បទចម្រៀងវីរភាពជាអមតៈ”។ ថ្លែង មតិនៅទីនេះ លោក Bui The Duc អនុប្រធានគណៈកម្មាធិការឃោសនាអប់រំ មជ្ឈឹមបានសង្កត់ធ្ងន់ថា ចាប់ពីយូរណាស់មកហើយ ការងារថែទាំ តបស្នងសង គុណចំពោះគុណូបការៈតែងតែត្រូវបានរដ្ឋ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់និង សង្គមទាំងមូលយកចិត្តទុកដាក់ពិសេស។ នៅឈាបនដ្ឋានយុទ្ធជនពលី Tong Khao ខេត្ត Dien Bien ភាគខាងជើងវៀតណាម សម្ព័ន្ធយុវជនស្រុក Dien Bien បានរៀបចំការអុជធូប ក្នុងបំណងបង្ហាញនូវការរំលឹកគុណូបការៈចំពោះជំនាន់មុនៗ ដែលបានពលីយុវវ័យនិងជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ នៅ ទីក្រុងហូជីមិញ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងបានប្រគល់ជូនផ្ទះ សប្បុរសធម៌ចំនួន២ខ្នងចំពោះសាច់ញ្ញាតិយុទ្ធជនពលិនិងគ្រួសារយុទ្ធជន ពិការនៅឃុំ Tam Phuoc ស្រុក Chau Thanh ខេត្ត Ben Tre៕

ប្រតិកម្មទៅវិញ

ផ្សេងៗ