សកម្មភាពឆ្ពោះទៅទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា
(VOVWORLD) /  
|
ពិធីលើកសសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។ (ktdt.vn) |
Vovworld-នាព្រឹកថ្ងៃទី២១មិនា សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំពិធីរំលឹកខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិងលើក
សសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។
ក្នុងសន្ទរកថានៅពិធីនេះ លោកស្រី Nguyen Thi Nga លេខាសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទីក្រុងហាណូយបានលើកច្បាស់ថា ក្នុងអំឡុង៨៣ឆ្នាំកន្លង
មក ទោះបីនៅសម័យកាលណាក៏ដោយ ទីក្រុងហាណូយជានិច្ចកាលមាន
មោទនភាពជាកន្លែងបំផុសចលនាសកម្មភាពបដិវត្តទូទាំងប្រទេស។
លេខាសម្ព័ន្ធយុវជនឆ្នើមចំនួន១០០នាក់ដំណាងឲ្យលេខាសម្ព័ន្ធយុវជនចំនួន២៧ពាន់នាក់របស់រដ្ឋធានីត្រូវបានលើកសសើរក្នុងឱកាសនេះ។ Le Thu
Huyen លេខាសម្ព័ន្ធយុវជន 12A5 វិទ្យាល័យ Me Linh ស្រុក Me Linh ទីក្រុង
ហាណូយ ជាលេខាសម្ព័ន្ធយុវជនឆ្នើមមួយរូបក្នុងចំណោមលេខាសម្ព័ន្ធយុវជន
ឆ្នើមត្រូវបានលើកសសើរបានចែករំលែកថា៖
“ខ្ញុំមានកត្តិយសនិងមោទនភាពណាស់។ ក្នុងនាមជាយុវជនមួយរូប មុន
បង្អស់ត្រូវនិយមចូលចិត្តជាមួយកិច្ចការសម្ព័ន្ធយុវជន។ កនុងនាមជាលេខា
សម្ព័ន្ធយុវជនមួយរូប ខ្លួនត្រូវបញ្ជូនការនិយមចូលចិត្តនោះដល់មិត្តយុវជនទាំង
អស់ក្នុងសាខាសម្ព័ន្ធយុវជនខ្លួន ដើម្បីមិត្តយុវជនទាំងអស់ក្លាយទៅជាជនមាន
ប្រយោជន៍សំរាប់សង្គម៕”
-VOVWORLD