សកម្មភាពឆ្ពោះទៅទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី២១មិថុនា

សកម្មភាពឆ្ពោះទៅទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី២១មិថុនា - ảnh 1
តំណាងចូលរួមក្នុងសិក្ខាសាលា

(VOVworld)- សិក្ខាសាលាវិទ្យាសាស្ត្រ ស្តីពី “សារព័ត៌មានជាមួយនឹងការអភិរក្ស
និងពង្រីកវប្បធម៌អរូបីរបស់ក្រុងហាណូយ” បានបើកនៅទីក្រុងហាណូយ នាថ្ងៃទី 
១១មិថុនា សំដៅឆ្ពោះទៅរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀត
ណាម ថ្ងៃទី២១មិថុនា ។ នៅក្នុងសិក្ខាសាលានេះ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ 
និងអ្នកកាសែតជាច្រើនរូបបានដាក់ចេញមតិនិងវាយតម្លៃលើគ្រប់ជ្រុងជ្រោយ
អំពីការពិតជាក់ស្តែងរបស់វិស័យវប្បធម៌អរូបីរបស់ទីក្រុងហាណូយ ​ពីការអភិរក្ស
ដល់ការពង្រីកនូវតម្លៃវប្បធម៌អរូបី ក៏ដូចជាការរក្សាការផ្សព្វផ្សាយ វប្បធម៌អរូបី
របស់ក្រុងហាណូយ ទៅដល់ប្រជាជនទូទាំងប្រទេសក៏ដូចជាភ្ញៀវ ទេសចរបរទេស
ផងដែរ។​

        ក្នុងឱកាសនេះដែរ មហោស្រពសិល្បៈស្តីពី ទីណាត់ជួបខែមិថុនាលើកទី២
 ឆ្នាំ២០១៦ក៏ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សំដៅជួយអំណរសាទរទិវា
សារព័ត៌មានវៀតណាមថ្ងៃទី២១មិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ