|
ទិដ្ឋភាពនៃពិធីប្រារព្ធសប្ដាហ៍មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ២០១៥ |
(VOVworld) - នាព្រឹកថ្ងៃទី២៣ វិច្ឆិកា នៅភូមិវប្បធម៌ទេសចរណ៍ជនជាតិវៀតណាម
បានប្រព្រឹត្តទៅពិធីបិទបញ្ចប់សប្ដាហ៍ “មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌ វប្បធម៌
វៀតណាម”។ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបេតិកភ័ណ្ឌ
វៀតណាម (ថ្ងៃទី២៣ វិច្ឆិកា) សប្ដាហ៍មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌវប្បធម៌
វៀតណាម” បាននាំមកនូវសកម្មភាពសម្បូរបែបជាច្រើនហើយ ទាក់ទាញការចូល
រួមទស្សនារបស់ទស្សនិកជនជាង២២ពាន់នាក់។ជោគជ័យធំ បំផុតនៃព្រឹត្តិការណ៍
នេះគឺជាតភ្ជាប់ លើកដម្កើងតំលៃវប្បធម៌វិសេសវិសាលនានា ហើយអះអាងនូវស្មារ
តីមហាសាមគ្គីភាពជាតិ។លោក Nguyen Thanh Hai ទស្ស និកជនមួយនាក់នៅទីក្រុង
Can Tho ភាគខាងត្បូងវៀតណាមបានចែករំលែកថា៖
“ការរៀបចំសប្ដាហ៍វប្បធម៌នេះមានអត្ថន័យដ៏ធំណាស់ ដោយសារតាមរយៈសកម្ម
ភាពទាំងនេះ គឺខេត្តក្រុងនានានៅភាគខាងជើង កណ្ដាលនិងខាងត្បូងវៀតណាម
សុទ្ធតែមានលក្ខណៈដើម្បីផ្សព្វផ្សាយផលិតផលវិសេសវិសាលនៃតំបន់របស់ខ្លួន។
តាមនោះជួបប្រាស្រ័យដើម្បីរឹតបន្តឹងចំណងសាមគ្គីភាពរវាងជនជាតិទាំងឡាយ”។
នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “អភិរក្ស ពង្រីកតំលៃនៃបេតិកភ័ណ្ឌពិភពលោក - មើលពីបរមរាជវាំង
Thang Long”។សិក្ខាសាលានេះទទួលបានបទសន្ទរកថាចំនួន៤០បទរបស់អ្នកវិទ្យា
សាស្ត្រ អ្នកជំនាញការនៅក្នុងនិងក្រៅប្រទេសជាច្រើន។
ក៏នាថ្ងៃនេះដែរ នៅខេត្ត Phu Tho ភាគខាងជើងវៀតណាមបានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍ទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាមនិងពិធីប្រគល់កិត្តិនាម “សិល្បៈករ
សិល្បការិនីច្រៀង Xoan Phu Tho” ឆ្នាំ២០១៥ផងដែរ៕