សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា


សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា - ảnh 1
សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា (ឯកសារ)

        Vovworld-នាថ្ងៃទី១៩សីហា វៀតណាមបានរំលឹកខួបលើកទី៧០ទិវា​បដិវត្តន៍
​ខែ​សីហា។​ថ្ងៃទី១៩សីហាមុននេះ៧០ឆ្នាំ ប្រជាជនវៀតណាមក្រោម​ការ​ដឹកនាំ
របស់បក្ស​កុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញបានក្រោកឈរឡើង
រៀបចំបដិវត្តន៍​លុបបំបាត់នឹមអាណានិគមនិយម សក្តិភូមិ ធ្វើឡើងបដិវត្តន៍​ខែ
​សីហាជាប្រវត្តិសាស្ត្រ​បង្កើត​ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ
ប្រទេសប្រជាធិបតេយ្យ​ដើម​ដំបូងនៅអាស៊ី-អាគ្នេយ៍។

        ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់នេះ បណ្ដា​
កាសែតធំៗច្បាប់ចេញផ្សាយនាថ្ងៃទី១៩សីហាបានលៃទុកខ្លឹមសារភាគច្រើនស្ដីពី
បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥។ លើទំព័ទី១កាសែត Nhan dan (ប្រជាជន)បានចុះ​
ផ្សាយ​រូបឆាយាល័ក្ខលោកប្រធានហូជីមិញនិងពាក្យទូន្មានរបស់លោក៖ បដិវត្តន៍​
ខែសីហាបាន​វាយកំទិចនឹមត្រួតត្រានៃរបបអាណានិគមនិយមដែលអូសបន្លាយជិត
១០០ឆ្នាំ បាននាំរដ្ឋអំណាច​ជូនប្រជាជន បានកសាងគ្រឹះស្ថានសំរាប់ប្រទេសវៀត
ណាមប្រជាធិបតេយ្យ​សាធារណៈរដ្ឋឯករាជ្យសេរីភាពសុភមង្គល។ នោះជាការ
ផ្លាស់ប្តូរដ៏ធំធេង។ នៅ​ខាងក្រោមរូបភាពជាបទវិចារណកថាក្រោមចំណងជើងថា
ស្មារតីបដិវត្តន៍ខែសីហា​គាំទ្រយើងឈានទៅមុខ ដែលបង្ហាញថា ​មេរៀនបទ
ពិសោធន៍រួមជាមួយរាល់​តំលៃ​ដ៏​ធំធេងនៃបដិវត្តន៍ខែសីហាជានិច្ចកាលជាកំលាំង
ចលករកំលាំងពលំខាង​ស្មារតីសំរាប់ប្រជាជាតិវៀតណាមនិងប្រជាជនវៀតណាម
លើកំណាត់ផ្លូវឈានទៅ​មុខ។ កាសែត Quan doi-Nhan dan (កងទ័ពប្រជាជន)នាថ្ងៃ
ទី១៩សីហាបាន​ចុះ​ផ្សាយបវិចារណកថា ពង្រីកស្មារតីបដិវត្តន៍ខែសីហាឈានទៅ
រឹងមាំលើមាគ៌ា​ផ្លាស់ប្តូរ​ថ្មី និង​អត្ថបទសសេរ មេរៀនអំពីការឆ្លៀតឱកាស។ អត្ថបទ
សសេរទាំង​ពីរ​បានវិភាគ​មូលហេតុ​និងមេរៀនបទពិសោធន៍នៃបដិវត្តន៍ ទន្ទឹមនឹង
នោះបង្ហាញ​ច្បាស់ក្នុងកាលៈ​ទេសៈ​បច្ចុប្បន្នត្រូវបំផុសស្មារតីបដិវត្តន៍ខែសីហា។
មេរៀន​បដិវត្តន៍​អំពីការចលនា​កំលាំងពលំរបស់ប្រជាជននៅរក្សាតំលៃដដែលក្នុង
បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មីនាបច្ចុប្បន្ន។

        នៅដំបន់ជាច្រើនក្នុងទូទាំងប្រទេសក៏បានរៀបចំសកម្មភាពរំលឹកខួបលើកទី
៧០ទិវា​បដិវត្តន៍ខែសីហាផងដែរ។ ផ្នែកវប្បធម៍កីឡានិងទេសចរណ៍ក្រុង​ហាណូយ
​បាន​រៀបចំសកម្មភាពជាង១០០ដោយលើកដម្កើងនូវប្រពៃណីបដិវត្តន៍ដ៏​ភ្លឺស្វាង​ក៏
ដូចជា​សមិទ្ធិផល​នៃបុព្វហេតុកសាងប្រទេសជាតិរបស់វៀតណាម​និយាយរួមនិង
រដ្ឋធានី​ហាណូយនិយាយដោយឡែកក្នុងអំឡុង៧០ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ