សកម្មភាពជាក់ស្ដែងរំលឹកខួបលើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម
|
សកម្មភាពជាក់ស្ដែងរំលឹកខួបលើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម (VOV) |
Vovworld-នាថ្ងៃទី២៦កុម្ភៈបណ្ដាដំបន់បានប្រព្រឹត្តទៅសកម្មភាពមានអត្ថន័យ
ជាច្រើនរំលឹកខួបលើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម(ទី២៧កុម្ភៈ)។ នាព្រឹកថ្ងៃទី
២៦កុម្ភៈទីក្រុង Da Nang បានរៀបចំពិធីរំលឹកខួបលើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម
និងប្រគល់រង្វាន់ បំភ្លឺអាវ Blouse ស២០១៤។ លោក Pham Hung Chien នាយកមន្ទី
សុខាភិបាលទីក្រុង Da Nang បានឲ្យដឹងថា៖
“ឆ្នាំ២០១៥ផ្នែកសុខាភិបាលមានសំណង់ជាច្រើនត្រូវបានសំរេចដូចជាមណ្ឌល
ជួយសង្គ្រោះបន្ទាន់មន្ទីពេទ្យ Hai Chau មណ្ឌលសុខាភិបាល Hoa Vang និងត្រៀម
រៀបចំវិនិយោគកសាងមណ្ឌលបេះដូងសសៃឈាម។ ផ្នែកក៏យកចិត្តទុកដាក់ទៅលើ
គុណភាពប្រសិទ្ធភាពនិងមានទស្សនវិស័យយូរអង្វែងដើម្បីក្លាយទៅជាមជ្ឈមណ្ឌល
មួយក្នុងចំណោមមជ្ឈមណ្ឌលសុខាផិបាលធំៗចំនួន៥នៃទូទាំងប្រទេស។”
ខណៈពេលនោះ ខេត្ត Ba Ria-Vung Tau បានបើកសម្ភោធសំណង់សាងសង់ថ្មី
មន្ទីពេទ្យ Ba Ria ដោយមានទ្រង់ទ្រាយគ្រេចំនួន៧០០ បរិខាសម្ភារៈទំនើបសំដៅបង្កើត
ភាពងាយស្រួលក្នុងការព្យាបាលសំរាប់អ្នកជំងឺ៕