សកម្មភាពជាក់ស្តែងឆ្ពោះទៅកោះសមុទ្រមាតុប្រទេស

សកម្មភាពជាក់ស្តែងឆ្ពោះទៅកោះសមុទ្រមាតុប្រទេស - ảnh 1
សកម្មភាពជាក់ស្តេងជាច្រើនសំដៅឆ្ពោះទៅកោះសមុទ្រ

(VOVworld)-នាយប់ថ្ងៃទី២៧សីហា ក្នុងកម្មវិធី “រាត្រីភាពយន្តឆ្ពោះទៅកោះសមុទ្រ” ខ្សែភាពយន្តថ្មីមានឈ្មោះថា “ផ្នូរខ្យល់” ត្រូវបានបង្ហាញមុខ។ ខ្លឹមសារបស់ខ្សែភាព
យន្តនេះ និយាយអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បណ្តាអ្នក នេសាទដែលស្រឡាញ់
សមុទ្រ ច្បាមជាប់សមុទ្រដោយមិនអើពើដល់ការលំបាក សាកល្បងឡើយ ។ ក្នុង
ឱកាសនេះដែរ នាយកដ្ឋានភាពយន្តវៀតណាម បានប្រគល់ប្រាក់ចំនួន៤សែនលាន
ដុង សម្រាប់ជួយឧបត្ថម្ភប៉ូលីសសមុទ្រនិងអ្នកត្រួតពិនិត្យ សមុទ្រវៀតណាម។

        មុននោះ នារសៀលថ្ងៃទី២៧សីហា ប៉ូលីសសមុទ្រតំបន់ទី២ បានមានការ ជួបប្រាស្រ័យជាមួយសិស្សានុសិស្សវិទ្យាល័យ Le Quy Don នៅទីក្រុង Bien Hoa។
ការជួបប្រាស្រ័យនេះ សំដៅពង្រីកសេចក្តីស្នេហាជាតិ ត្រៀម​ខ្លួនជាស្រេចធ្វើ
ពលីកម្មរបស់ជំនាន់វ័យក្មេង។

        ក្នុងពេលជាមួយគ្នានោះ ទិវាបុណ្យ កំណាព្យពាក្យលើកទី៦ នឹងប្រព្រឹត្តទៅក្នុង
រយៈពេល២ថ្ងៃគឺ ថ្ងៃទី ៣០ និងទី៣១សីហា នៅមណ្ឌលទេសចរណ៍​Thien Duong
Bao Son នៃទីក្រុងហាណូយក្រោមប្រធានបទ“ប្រទេសជាតិនិងកោះសមុទ្រស្រុក
កំណើត”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ