សកម្មភាពជាច្រើនក្នុងខែ​កម្មករឆ្នាំ ២០២៣

(VOVWORLD) - ខែកម្មករឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១-៣១ ខែឧសភា ក្រោមប្រធានបទ “តភ្ជាប់កម្មករ កសាងអង្គភាព”។ តាមនោះ សកម្មភាពថែទាំពលករកម្មករជាច្រើន ទាំងខាងសម្ភារៈនិងស្មារតីនឹងត្រូវបានដាក់ពង្រាយនិងអនុវត្ត។

ជាក់ស្តែង គ្រប់លំដាប់ថ្នាក់ សាខានិងនិយោជកបានរៀបចំវេទិកា “កម្មករដើម្បីសហគ្រាស សហគ្រាសដើម្បីកម្មករ” អនុវត្តសកម្មភាពដូចជាំ “ថ្លែងអំណរគុណចំពោះកម្មករ” សំដៅលើកទឹកចិត្ត និងដោះស្រាយបញ្ហាដែលពលករយកចិត្តទុកដាក់ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ស្នើឲ្យសហគ្រាសស្វែងរកដំណោះស្រាយដើម្បីធានាការងារធ្វើ និងប្រាក់ចំណូលសម្រាប់កម្មករប្រកបដោយចីរភាព។ សហព័ន្ធសហជីពវៀតណាម បានរៀបចំវេទិកាសម្រាប់ថ្នាក់ដឹកនាំបក្ស និងរដ្ឋដើម្បីជួបប្រាស្រ័យ ចែករំលែក ស្តាប់មតិយោបល់ និងបំណងប្រាថ្នា លះបង់ដើម្បីការអភិវឌ្ឍប្រទេសជាតិ របស់ពលករ។ ទន្ទឹមនឹងនោះ សហព័ន្ធសហជីពវៀតណាមក៏បានរៀបចំសកម្មភាពថែទាំទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ពលករដូចជា៖ កម្មវិធី “សហជីពនីមួយៗ ផលប្រយោជន៍សម្រាប់សមាជិកនីមួយៗ”; សម្របសម្រួលរៀបចំ “ទីផ្សារកម្មករ” “សប្តាហ៍លក់ទំនិញបញ្ចុះតម្លៃសម្រាប់ពលករ” “មហោស្រពវប្បធម៌កីឡាកម្មករ” “ទិវាបុណ្យថែទាំសុខភាព”; ចុះហត្ថលេខា និងអនុវត្តសកម្មភាពជាមួយដៃគូសុខុមាលភាព សំដៅនាំមកនូវផលប្រយោជន៍ដល់សមាជិកសហជីព កម្មករ ពលករ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ