សកម្មភាពជាច្រើនក្នុងពិធីជួបប្រាស្រ័យវប្បធម៌វៀតណាម - ជប៉ុននៅទីក្រុង Da Nang

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែកក្កដានៅទីក្រុង Da Nang (វៀតណាម) បានប្រព្រឹត្តទៅពិធីជួបប្រាស្រ័យវប្បធម៌ វៀតណាម - ជប៉ុន។ 
សកម្មភាពជាច្រើនក្នុងពិធីជួបប្រាស្រ័យវប្បធម៌វៀតណាម - ជប៉ុននៅទីក្រុង Da Nang - ảnh 1ការសម្តែងសិល្បៈក្នុងពិធី 

នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍កិច្ចការបរទេសដ៏លេចធ្លោរបស់ទីក្រុង Da Nang ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរនិងផ្សព្វផ្សាយពីវិស័យទេសចរ ណ៍ ជាពិសេសគឺបើកចេញឱកាសសហប្រតិបត្តិការរវាងទីក្រុងនិងតំបន់នានារបស់ជប៉ុនតែម្តង។ ស្តង់ទំនិញចំនួន ៦០ របស់អង្គការនិងអង្គភាពទាំងក្នុងនិងក្រៅស្រុកដែលគ្របដណ្តប់លើវិស័យដូចជា៖ ការណែនាំអំពីវប្បធម៌វៀតណាម - ជប៉ុន; អាហារប្រពៃណីរបស់ប្រទេសទាំងពីរ រួមទាំងព័ត៌មានស្តីពីអប់រំ ការសិក្សានៅឯបរទេសនិងព័ត៌មានពាណិជ្ជកម្មជាដើម។ លោក Le Trung Chinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងជាប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម - ជប៉ុនបានមានប្រសាសន៍ថា៖ “ពិធីបុណ្យឆ្នាំនេះគឺមានភាពសម្បូរបែបនិងគួរឱ្យទាក់ទាញជាច្រើន។ អាស្រ័យហេតុនេះ តំបន់ទាំងពីរនឹងមានការយោគយល់គ្នាទៅវិញទៅមក។ ខ្ញុំគិតថា តំបន់ទាំងពីរនឹងបន្តរក្សាក៏ដូចជាអភិវឌ្ឍទំនាក់ទំនងនេះ។ តាមរយៈនោះ នឹងរួមចំណែកគាំទ្រការវិនិយោគរបស់ជប៉ុនចូលមកទីក្រុង Da Nang ជាក់ជាពុំខាន”។

សូមគូសបញ្ជាក់ថា កម្មវិធីសិល្បះនេះធ្វើឡើងក្នុងរយៈពេល ៣ យប់ ដើម្បីណែនាំវប្បធម៌និងសិល្បៈពិសេសរបស់វៀតណាមនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ