សកម្មភាពជាច្រើនក្នុងមហោស្រពផ្កាជើងគោ ឆ្នាំ២០១៩
(VOVWORLD) -ចំណុចលេចធ្លោនៃ មហោស្រពផ្កាជើងគោឆ្នាំនេះគឺជាកម្មវិធីតម្លើងឡើងវិញពេលប្រជុំផ្សារនៅតំបន់ខ្ពង់រាប ដែលមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិចំនួន ១៩ ក្នុងខេត្ត និងកម្មវិធីសម្ដែងសិល្បៈនាយប់ថ្ងៃទី ១៦ ខែមិនា។
ផ្កាជើងគោ
|
មហោស្រព ផ្កាជើងគោឆ្នាំ ២០១៩ ត្រូវបានបើកជាផ្លូវការនាថ្ងៃទី ១៣ ខែមិនា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។ មហោស្រពឆ្នាំនេះមានសកម្មភាពសម្បូរបែបជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ។
ចំណុចលេចធ្លោនៃ មហោស្រពផ្កាជើងគោឆ្នាំនេះគឺជាកម្មវិធីតម្លើងឡើងវិញពេលប្រជុំផ្សារនៅតំបន់ខ្ពង់រាប ដែលមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិចំនួន ១៩ ក្នុងខេត្ត និងកម្មវិធីសម្ដែងសិល្បៈនាយប់ថ្ងៃទី ១៦ ខែមិនា។
ក្នុងក្របខ័ណ្ឌនៃមហោស្រពលើកនេះ នាយប់ថ្ងៃទី ១៣ ខែមិន កម្មវិធី ពេលប្រជុំផ្សានៅតំបន់ខ្ពស់រាប ត្រូវបានបើកនៅសង្កត់ Thanh Truong ទីក្រុង Dien Bien Phu។ លោក Pham Viet Dung ប្រធានមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien បានឲ្យដឹងថា៖
“តាមរយៈពេលប្រជុំផ្សារនេះ យើងខ្ញុំមានគោលបំណងចង់ស្ដារ និងរំលឹកអំពីពេលប្រជុំផ្សានៅតំបន់ខ្ពស់រាបរបស់ជនរួមជាតិនៅភាគភាគពាយ័ព្យ។ តាមរយៈពេលប្រជុំផ្សារនេះ ជនរួមជាតិមិនត្រឹមតែនាំមកនូវកសិផលពិសេសដល់ប្រជុំផ្សារប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ខ្លួនទៀតផង។ ហេតុដូច្នេះហើយ ពេលប្រជុំផ្សារនេះប្រៀបដូចជាមហោស្រព ១ គួរឲ្យទាក់ទាញសម្រាប់ជនរួមជាតិនៅតំបន់ខ្ពង់រាបជាប់ព្រំដែន និងភ្ញៀវទេសចរ”៕