សកម្មភាពជាច្រើនក្នុងឱកាសទិវាកុមារអន្តរជាតិ ទី១មិថុនា។
(VOV) /  
|
មន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Tri ប្រគល់រង្វាន់និងទទួលជួយឧបត្ថម្ភកុមារសិស្សានុស្សិសក្រីក្ររៀនពូកែ (baomoi.com) |
VOV-រំលឹកខួបអនុស្សាវរីយ៍ទិវាកុមារអន្តរជាតិទី១មិថុនា នៅដំបន់ជាច្រើនលើទូទាំងប្រទេសវៀតណាមបានប្រព្រឹត្តទៅសកម្មភាពជាក់ស្ដែងសំរាប់កុមារ។
នាថ្ងៃទី២៩ឧសភា មន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Tri និងដំណាងបណ្ដាអង្គភាពប្រគល់រង្វាន់និងទទួលជួយឧបត្ថម្ភកុមារសិស្សានុស្សិសក្រីក្ររៀនពូកែនិងសិស្សានុស្សិសមានស្ថានភាពលំបាកជាពិសេសដំបន់ជនរួម
ជាតិភាគតិចរបស់ស្រុក Huong Hoa ចំនួន១០០នាក់។ នាថ្ងៃដ៏ដែលនៅពិធីបើករដូវវិសមកាលស្វាគមន៍ទិវាកុមារអន្តរជាតិទី១មិថុនានិងបំផុសខែសកម្មភាពដើម្បី
កុមារឆ្នាំ២០១៣ខេត្ត Vinh Phuc បានប្រគល់អំណោយចំនួន១៥ចំណែកសំរាប់កុមារ
មានស្ថានភាពលំបាកជាពិសេសលើភូមិសាស្ត្រខេត្តនិងប្រគល់អាហារូបករណ៍
ចំនួន១០ឲ្យសិស្សានុស្សិសមានស្ថានភាពលំបាកមានស្នាដៃរៀនសូត្រឆ្នើមក្នុងឆ្នាំ
សិស្សាកន្លងទៅ៕
-VOV