សកម្មភាពជាច្រើនក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមត្រូវបានរៀបចំឡើងនៅក្នុងនិងក្រៅប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី២៧ កុម្ភៈ សមាគមន៍គ្រូពេទ្យកម្ពុជាដើមកំណើតវៀតណាម បានរៀបចំជំនួបប្រាស្រ័យនិងពិធីជប់លៀងនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនៅរាជធានីភ្នំពេញ។

  នាយប់ថ្ងៃទី២៧ កុម្ភៈ នៅទីរួមស្រុក Gia Nghia មន្ទីរសុខាភិបាលខេត្ត Dak Nong តំបន់ Tay Nguyen វៀតណាម បានរៀបចំកម្មវិធីចម្រៀងសប្បុរសធម៌ សំដៅអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភអ្នកជំងឺក្រីក្រ ដែលកំពុងព្យាបាលនៅ មន្ទីរពេទ្យនានាក្នុងខេត្ត។ នេះជាលើកទីពីរហើយដែលកម្មវិធីនេះត្រូវបានរៀបចំ ឡើងនៅខេត្ត Dak Nong ដោយបទចម្រៀង និងឈុតសិល្បៈដែលត្រូវបាន សម្ដែងដោយវេជ្ជបណ្ឌិតនិងគ្រូពេទ្យនៅទីនេះ។

សកម្មភាពជាច្រើនក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមត្រូវបានរៀបចំឡើងនៅក្នុងនិងក្រៅប្រទេស - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh ថ្លែងមតិក្នុងជំនួប (រូបថត៖ VOV5)


នារសៀលថ្ងៃទី២៧ កុម្ភៈ សមាគមន៍គ្រូពេទ្យកម្ពុជាដើមកំណើតវៀតណាម បានរៀបចំជំនួបប្រាស្រ័យនិងពិធីជប់លៀងនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនៅរាជធានីភ្នំពេញ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានថ្លែងសេចក្ដីជូនពរជូនចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ដែលកំពុង ធ្វើការនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណជូនចំពោះគ្រូពេទ្យវៀតណាមនៅ កម្ពុជា ដោយមានការខំប្រឹងប្រែងក្នុងការកសាងចំណងមិត្តភាពសាមគ្គី ភាពរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ