សកម្មភាពជាច្រើនក្នុង​ឱកាស​ទិវាគ្រួសារវៀតណាម ទី ២៨ ខែមិថុនា

(VOVWORLD) - ក្នុងឱកាសទិវាគ្រួសារវៀតណាម (ទី ២៨ មិថុនា) នាថ្ងៃទី ២៨ ខែ នៅតាមមូលដ្ឋាននានាទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកតម្កើងគ្រួសារឆ្នើមៗ ប្រឡងប្រណាំងស្វែងយល់ចំណេះដឹង អាកប្បកិរិយា វប្បធម៌ និងសមភាពយេនឌ័រក្នុងគ្រួសារ។

នៅទីក្រុងហាណូយ មជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាមបានរៀបចំកម្មវិធីឧទ្ទេននាមគម្រោងកសាងគ្រួសារវ័យក្មេងសុភមង្គល និងពិធីបុណ្យគ្រួសារវ័យក្មេងរីករាយឆ្នាំ ២០២៤ ដោយមានប្រធានបទ "រួមគ្នា យើងជាគ្រួសារ"។ កម្មវិធីនេះសំដៅរីកសាយភាយគុណតម្លៃនៃសេចក្តីស្រលាញ់ អាពាហ៍ពិពាហ៍ និងគ្រួសារ ផ្តល់ឱកាសនិងចំណេះដឹងដល់យុវវ័យដើម្បីបង្កើតដំណើរឆ្ពោះទៅរកសុភមង្គល គ្រួសារនិរន្តរភាពនិងជាស្ពានបង្កើនការចែករំលែក និងការយល់ដឹងរវាងគូស្នេហ៍។

សកម្មភាពជាច្រើនក្នុង​ឱកាស​ទិវាគ្រួសារវៀតណាម ទី ២៨ ខែមិថុនា - ảnh 1សន្និសីទកាសែតឧទ្ទេននាមគម្រោងកសាងគ្រួសារវ័យក្មេងសុភមង្គល និងពិធីបុណ្យគ្រួសារវ័យក្មេងរីករាយឆ្នាំ ២០២៤ ដោយមានប្រធានបទ "រួមគ្នា យើងជាគ្រួសារ"។ រូបថត៖ VGP/NN

នៅទីក្រុង Bac Kan នាថ្ងៃទី ២៧ - ២៨ មិថុនា សម្ព័ន្ធសមាគមន៍នារីខេត្ត Bac Kan បានរៀបចំមហោស្រព “ទិវាគ្រួសារវៀតណាម” ក្រោមប្រធានបទ “ថែរក្សា និងលើកកំពស់ទំនៀមទម្លាប់វប្បធម៌ អាកប្បកិរិយាល្អ សោភ័ណភាព និងសមភាពយេនឌ័រក្នុងគ្រួសារ”។ មហោស្រពនេះមានគោលបំណងបំផុសដល់សមាជិកនិងស្ត្រីដើម្បីកសាងគ្រួសារសុភមង្គល គោរពតម្លៃវប្បធម៌ប្រពៃណី អាកប្បកិរិយាល្អ និងសមភាពយេនឌ័រក្នុងគ្រួសារ គត់សរសើរគ្រួសារឆ្នើមៗ ក្នុងការកសាងគ្រួសារសុភមង្គល។

សកម្មភាពជាច្រើនក្នុង​ឱកាស​ទិវាគ្រួសារវៀតណាម ទី ២៨ ខែមិថុនា - ảnh 2លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានប្រគល់ប័ណ្ណសរសើរដល់គ្រួសារឆ្នើមឆ្នាំ ២០២៤។ រូបថត៖ Nguyen Van Tri/TTXVN

នៅខេត្ត Dong Thap គណៈកម្មាធិការដឹកនាំខេត្តស្តីពីការកសាងជីវភាពវប្បធម៌ បានរៀបចំពិធីលើកសរសើរគ្រួសារឆ្នើមចំនួន ១៥០ គ្រួ ក្នុងឆ្នាំ ២០២៤ដែលតំណាងឱ្យគ្រួសារជា៤០០.០០០ ក្នុងខេត្ត។ ទាំងនេះគឺជាគ្រួសារវប្បធម៌ គ្រួសារសិក្សារៀបសូត្រ និងគ្រួសារដែលមានជនចាស់ជរាជាគំរូដ៏ភ្លឺស្វាងសម្រាប់កូនៗនិងចៅៗរបស់ពួកគេដើម្បីយកតម្រាប់តាម; ជំនះរាល់ការលំបាកក្លាយជាអ្នកមានស្របច្បាប់; រួមចំណែកជាវិជ្ជមានលើគ្រប់វិស័យ ធ្វើអាជីវកម្មបានល្អ;  មានសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ដែលរួមចំណែកដល់សង្គមភាវូបនីយកម្ម តាមនោះរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ