(VOVworld) - នាថ្ងៃទី៣ កុម្ភៈ ក្រុមថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម ដឹកនាំដោយលេខាគណៈកម្មាធិការបក្សទីក្រុងលោក Le Thanh Hai បានទៅ
អុចធូបនិងថ្វាយផ្កានៅស្ដូបលោកប្រធានហូជីមិញស្ថិតនៅសារមន្ទីហូជីមិញ ។
បន្ទាប់ពីពិធីអុចធូប ថ្នាក់ដឹកនាំទីក្រុង បានចូលរួមពិធីបើកការតាំង ពិព័រណ៍ដោយ
ប្រធានបទ “លោកប្រធានហូជីមិញ-អ្នកបង្កើតនិងហាត់ពត់លត់ដំ បក្សកុម្មុយនិស
វៀតណាម”។
|
លេខាគណៈកម្មាធិការបក្សទីក្រុងហូជិមិញលោក Le Thanh Hai អុចធូបនៅស្ដូបលោកប្រធានហូជីមិញ (រូបថត៖TTXVN) |
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការបក្សប្លុកបណ្ដាស្ថាប័នឃោសនាប្រជាជន-
រដ្ឋបាល-បក្សទីក្រុង ហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥
នៃទិវាបង្កើតបក្ស កុម្មុយនិសវៀតណាម និងលើកសរសើរលេខាសាខាបក្ស
លេខាគណៈកម្មាធិការ បក្សជាគំរូចំនួន៨៥នាក់។លោកស្រី Nguyen Nguyet Hue
លេខាសាខាបក្សនៃ សមាគមអ្នកច្បាប់ទីក្រុងនិងជាគំរូ១ដែលត្រូវបានលើក
សរសើរលើកនេះ បានចែករំលែកថា៖ “អង្គការបក្សជានិច្ចកាលរៀបចំជីវភាពយ៉ាងទូលំទូលាយដើម្បីបងប្អូនជា
សមាជិកសម្ព័ន្ធយុវជនឃើញបានឧត្តមគតិរបស់បក្ស របស់បដិវត្តន៍ហើយ
ចូលរួមយ៉ាងសកម្ម។តាមរយៈផែនការចលនាវិលត្រឡប់មកប្រភពដើម តំបន់
ដាច់ស្រយាល កសាងស្ពាន ជនបទ ធ្វើផ្ទះតបស្នងសងគុណ ផ្ទះមេត្តាធម៌
ជាដើម។ តាមនោះទើបនឹងចលនាបានសមាជិក សម្ព័ន្ធយុវជនខិតខំប្រឹងប្រែង រួមវិភាគទានសំរាប់ប្រទេសជាតិ”។
នាថ្ងៃដដែល នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ខេត្ត Thai Nguyen ភាគ
ខាងជើងវៀតណាម និងរដ្ឋធានីហាណូយ ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម បូកសរុបចលនា ប្រឡង
ប្រណាំងស្នេហារជាតិឆ្នាំ២០១៤ និងបំផុសចលនាប្រឡងប្រណាំង ស្នេហារ
ជាតិសំរាប់ឆ្នាំ២០១៥នៅតំបន់។
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម។ថ្លែងមតិនៅ
ពិធី នេះ លោក Doan Xuan Hung លេខាគណៈកម្មាធិការបក្សនិងជាឯកអគ្គ
រដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន បានរួមជាមួយបណ្ដាតំណាងរំលឹកឡើងវិញ
នូវ ប្រវតិ្តសាស្ត្រ៨៥ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍របស់បក្ស ព្រមទាំងអះអាងថា បក្សកុម្មុយនិសវៀតណាមបានដឹកនាំប្រជាជនឆ្លងកាត់លើការលំបាកសាក
ល្បងទាំង ឡាយ នាំវៀតណាមក្លាយទៅជាប្រទេស១ដែលកាន់តែអភិវឌ្ឍន៍
និងមានតួនាទី សំខាន់ក្នុងតំបន់និងលើពិភពលោក៕