សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ ទិវាកំណើត របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - នាថ្ងៃទី២ កុម្ភៈ គណៈកម្មាធិការបក្សខេត្ត Khanh Hoa និងខេត្ត Binh Phuoc បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ ទិវាបង្កើតបក្សកុម្មុយនិស្តវៀត ណាម។
នារសៀលថ្ងៃទី២ កុម្ភៈ គណៈប្រតិភូសមាគមន៍ពុទ្ធសាសនាទីក្រុង ហាណូយនិងគណៈប្រតិភូគណៈកម្មាធិការសាមគ្គីគ្រីស្ទសាសនាទីក្រុងហាណូយ បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបក្សភាគ ទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ ទិវាបង្កើតបក្ស កុម្មុយនិស្តវៀតណាមនិងត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ី លោក Ngo Duc Manh ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Vietnam+) |
នាថ្ងៃទី២ កុម្ភៈ នៅទីក្រុងម៉ូស្គូ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការ បក្សវៀតណាមប្រចាំរុស្ស៊ី បានរៀបចំពិធីមីទ្ទិញរំលឹកខួបលើកទី៨៨ទិវាបង្កើត បក្សកុម្មុយនិស្តវៀតណាម ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ី លោក Ngo Duc Manh បានសំដែងគោលបំណងថា គណៈកម្មាធិការបក្សវៀត ណាមប្រចាំរុស្ស៊ីបន្តលើកឡើងនូវវិធានការជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីវៀត ណាម-រុស្ស៊ីលើគ្រប់វិស័យ ហើយសហការឲ្យបានល្អជាមួយប្រទេសសាម៉ី ដើម្បី ធានាសន្តិសុខសំរាប់សហគមន៍វៀតណាមនៅទីនេះ។
នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំអាល់ហ្សេរី ក៏បានរៀបចំសិក្ខា សាលារំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម និងលើកទី៥០ យុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨៕