សកម្មភាពជាច្រើនក្នុងឱកាសសប្តាហ៍បុណ្យជាតិដោយគ្មានបារីឆ្នាំ ២០១៨

(VOVWORLD) - សប្តាហ៍បុណ្យជាតិដោយគ្មានបារីឆ្នាំ ២០១៨ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣១ ខែឧសភា នៅក្រសួង ស្ថាប័ន មជ្ឈិមមួយចំនួន និង ខេត្ត ទីក្រុង ចំនួន ២៦ នៅទូទាំងប្រទេសវៀតណាម។  
សកម្មភាពជាច្រើនក្នុងឱកាសសប្តាហ៍បុណ្យជាតិដោយគ្មានបារីឆ្នាំ ២០១៨ - ảnh 1 សកម្មភាពជាច្រើនក្នុងឱកាសសប្តាហ៍បុណ្យជាតិដោយគ្មានបារីឆ្នាំ ២០១៨

ទិវាពិភពលោកដោយគ្មានបារីឆ្នាំ ២០១៨ មានប្រធានបទ "បារី និងជំងឺបេះដូង សសៃឈាម" ។តាមរយៈនេះ អង្គការសុខាភិបាលពិភពលោកមានគោលបំណង ចង់លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីផលប៉ះពាល់រវាងការប្រើប្រាស់ បារី និង ជំងឺបេះដូងសរសៃឈាមដែលជាមូលហេតុជួរមុខបណ្តាលឲ្យបានការ ស្លាប់បាត់បង់ជីវិត នៅលើពិភពលោកក៏ដូជជានៅវៀតណាមផងដែរ។ ជាមួយ ប្រធានបទនេះ សប្តាហ៍ជាតិដោយគ្មានបារីឆ្នាំ២០១៨ ក៏មានសកម្មភាព ជាច្រើនទៀត ដូចជា មិទ្ទីញការដង្ហែរក្បួន ដើម្បីគាំទ្រចំពោះទិវាពិភពលោក ដោយគ្មានបារីឆ្នាំ២០១៨ ជាដើម។ ក្រៅពីនេះ នៅថ្ងៃទី ៣១ ខែឧសភា នៅ ប្រៃសណីយ៍រដ្ឋធានីហាណូយ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម នឹង រៀបចំពិធីចេញផ្សាយតែមមួយឈុតដែលទាក់ទិននឹងការបង្ការនិងទប់ទល់ នឹងផលប៉ះពាល់ពីបារីផងដែរ។ ក្នុងឱកាសនេះដែរ ខេត្តនិងទីក្រុងចំនួន ២៦ នៅទូទាំងប្រទេសប្រារព្ធ មិទ្ទីញថ្នាក់ខេត្តដោយមានសកម្មភាពគាំទ្រនឹងទិវា ពិភពលោកដោយគ្មានបារីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ