សកម្មភាពជាច្រើនឆ្ពោះទៅខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី

(VOVWORLD) -នាថ្ងៃទី៨កក្កដា ប្រធានគណៈកម្មាធិ ការ សេដ្ឋកិច្ចមជ្ឈឹមនិងជាប្រធានគណៈកម្មការ ទទួលបន្ទុកតំបន់ពាយ័ព្យ លោក Nguyen Van Binh និងក្រុមការងារបានទៅ ដាក់កម្រង់ផ្កា អុជធូបគោរពវិញ្ញាណ ក្ខ័ន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជន ពលីជាតិ Truong Son  ឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លួវលេខ៩ កំពេងបុរាណ Quang Tri ខេត្ត Quang Tri ផងដែរ។


តំណាងទាំងអស់សម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះគុណបំណាច់យ៉ាងធំធេងរបស់វីរៈយុទ្ធជនពលីដើម្បីឯករាជ្យ សេរី ភាពរបស់ប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។

        មុននោះ នារសៀលថ្ងៃទី៧កក្កដា នៅទីក្រុងហាណូយ សមាគមអតីតយុវជន ស្ម័គ្រចិត្តវៀតណាមបានរៀបចំពិធីឧទ្ទេសនាមសៀវភៅមួយឈុត ស្តីពី “យុវជនស្ម័គ្រចិត្តវៀតណាមវីរៈភាព”។ ឈុតសៀវភៅនេះ សំដៅតបស្នងសង់គុណវីរៈយុទ្ធ ជន យុទ្ធជនពលី យុទ្ធជនពិការ និងអតីតយុវជនស្ម័គ្រចិត្តដែលពលីជីវិតដើម្បីបុព្វ ហេតុតស៊ូរំដោះប្រទេសជាតិ កសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ