សកម្មភាពជាច្រើនឆ្ពោះទៅសមុទ្រកោះស្រុកកំណើត

សកម្មភាពជាច្រើនឆ្ពោះទៅសមុទ្រកោះស្រុកកំណើត - ảnh 1
សកម្មភាពជាច្រើនឆ្ពោះទៅសមុទ្រកោះស្រុកកំណើត (VOV)

        Vovworld-នារសៀលថ្ងៃទី១៣មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលចំនួនប្រាក់៣ពាន់លានដុងពី​សម្ព័ន្ធ
ក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមនិងគណៈកម្មាធិការរណសិរ្សមាតុ​ភូមិខេត្ត
Hoa Binh។ ថ្លែងមតិនៅពិធីនេះ លោក Nguyen Thien Nhan សមាជិក​ការិយាល័យ
នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន
សង្កត់ធ្ងន់ថា ការរួមវិភាគទានគាំទ្ររបស់អង្គការបុគ្គលជា​កាដូរ​ដ៏មានអត្ថន័យរួម
ចំណែកចែករំលែកចលនាអ្នកនេសាទកំលាំងត្រួតពិនិត្យ​នេសាទប៉ូលីសសមុទ្រ។

        ក្នុងពេលនោះ កម្មាភិបាលបុគ្គលិកនិងប្រជាជនខេត្ត Dong Thap បាន​រៃអង្គាស
ប្រាក់គាំទ្រមូលនិធិ “ដើម្បីអធិបតេយ្យភាពពិសិដ្ឋនៃមាតុប្រទេស”ជា​មួយ​ចំនួន
ប្រាក់ជាង២ពាន់លានដុង ដើម្បីជួយអ្នកនេសាទជំនះពុកពារលើការ​លំបាកច្បាម
ជាប់សមុទ្ររក្សាអធិបតេយ្យភាពសមុទ្រកោះមាតុប្រទេស។

        នាថ្ងៃទី១៣មិថុនានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យ​និងឧទ្ទេសនាមវណ្ណកម្មខ្សែភាពយន្តជាមួយប្រធានបទ “ឆ្ពោះទៅសមុទ្រកោះ​មាតុ
ប្រទេស”។ កម្មវិធីបានឧទ្ទេសនាមខ្សែភាពយន្តឯកសារដ៏ថ្លៃថ្លាជាច្រើន​អំពី​រូបភាពសមុទ្រកោះប្រទេសជាតិ នាំមកនូវចំណាប់អារម្មណ៍ឲ្យទស្សនិកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ