សកម្មភាពជាច្រើនដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៤ នៅវៀតណាម

(VOVWORLD) - ស្វាគមន៍ឆ្នាំថ្មីសកល ២០២៤ គោលដៅទេសចរណ៍ជាច្រើននៅទីក្រុងហាណូយបានរៀបចំសកម្មភាព និងព្រឹត្តិការណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរ។ 
សកម្មភាពជាច្រើនដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៤ នៅវៀតណាម - ảnh 1កម្មវិធីរាប់ថយក្រោយត្រូវបានរៀបចំនៅទីលានបដិវត្តន៍ខែសីហា ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។

តំបន់ដើរថ្មើជើងនៅខ័ណ្ឌ Hoan Kiem នឹងអូសបន្លាយរយៈពេល ១ ថ្ងៃបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាកំសាន្ត (ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ដល់ដំណាច់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤)។ នាយប់ថ្ងៃទី ៣១ ធ្នូ នៅតំបន់នេះ ក៏រៀបចំសកម្មភាពសិល្បៈដ៏វិសេសវិសាល រួមជាមួយកម្មវិធីរាប់ថយក្រោយ (Countdown) ស្វាគមន៍ឆ្នាំថ្មី។

តំបន់កេរ្តិ៍ដំណែលធំៗជាច្រើននៅទីក្រុងហាណូយ ផ្តោតលើការតុបតែងលម្អ និងរៀបចំសកម្មភាពដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្នុងឱកាសនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍នូវផលិតផលទេសចរណ៍កម្សាន្តពេលរាត្រីថ្មីៗជាច្រើននៅទីក្រុងហាណូយ ដូចជាដំណើរកម្សាន្តពេលរាត្រីនៅព្រះបរមរាជវាំង Thang Long មណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam ឬពន្ធនាគារ Hoa Lo ជាដើម។

នៅ Sa Pa (ខេត្ត Lao Cai) ក្នុងឱកាសចូលឆ្នាំសកល ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់បំព្រងព្រៃផ្កាឈើរីរីកស្គុះស្គាយ ព្រិលទឹកកក ហើយរីករាយនឹងការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំសកល ២០២៤។

នៅទីក្រុងហូជីមិញ កម្មវិធីរាប់ថយក្រោយនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ៣១ ខែធ្នូ នៅវិថីដើរថ្មើជើង Nguyen Hue។ ការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មីចំនួន ២ នៅផ្លូវរូងក្រោមដីតាមទន្លេ Sai Gon និងសួនវប្បធម៌ Dam Sen ក៏ត្រូវបានត្រៀមរួចរាល់ផងដែរ។

ទីក្រុង Can Tho ដែលជាទីក្រុងកណ្តាល ច្រកទ្វារទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long ក៏មានសកម្មភាពស្វាគមន៍ឆ្នាំថ្មីជាច្រើនផងដែរ។ “រសជាតិ Tay Do” ជាប្រធានបទនៃការសម្តែងសិល្បៈបម្រើប្រជាជនដោយមានការចូលរួមពីសិល្បករជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ