សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញបានប្រារព្ធធ្វើឡើងនៅក្នុងនិងក្រៅប្រទេស

(VOVWORLD) -  សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងទាំងក្នុងនិងក្រៅប្រទេស ដើម្បីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០- ១៩ ឧសភា ២០២០)
សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញបានប្រារព្ធធ្វើឡើងនៅក្នុងនិងក្រៅប្រទេស - ảnh 1លោកប្រធានហូជីមិញ នាឆ្នាំ ១៩៥១ (រូបថតឯកសារ) 

ក្នុងឱកាសរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០- ១៩ ឧសភា ២០២០) នារសៀលថ្ងៃទី ១៩ ឧសភា សមាគមអ្នកកាសែតខេត្ត Thua Thien - Hue បានរៀបចំការតាំងពិព័រណ៍ “និមិត្តភាពលោកអ៊ំហូលើសារព័ត៌មានបដិវត្តនៃភាគខាងត្បូង ដំណាក់កាលពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៧៥។ ការតាំងពិព័រណ៍នេះបានបង្ហាញនូវរូបភាពឯកសារចំនួន ៧០ ស្តីពី លោកប្រធានហូជីមិញ នៅក្នុងកាសែតបដិវត្តនៅភាគខាងត្បូង ដែលបង្ហាញពីការមនោសញ្ចេនានិងឆន្ទៈរបស់កម្មាភិបាល យុទ្ធជន និងប្រជាជនភាគខាងត្បូងតែងតែឆ្ពោះទៅលោកអ៊ំហូជានិច្ច

រួមជាមួយគ្នានោះ រដ្ឋាភិបាលនិងស្ថានទូតវៀតណាមមួយចំនួននៅឯបរទេស ក៏មានសកម្មភាពប្រារព្ធខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញផងដែរ។

នាថ្ងៃទី ១៩ ឧសភា (ម៉ោងក្នុងតំបន់) ក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានសហការជាមួយស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិកនិងសមាគមនិស្សិតវៀតណាមនៅញូវយ៉កនិងបូស្តុន បានរៀបចំសិក្ខាសាលា តាមអនឡាញ ក្រោមប្រធានបទ “ជីវិត មនោគមន៍វិជ្ជានិងបុព្វហេតុហូជីមិញ”។ ឯកអគ្គរដ្ឋ ទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ  និងជាវាគ្មិន មួយរូបដែលមានរយៈពេលច្រើនឆ្នាំសិក្សាស្រាវជ្រាវអំពីលោកប្រធានហូជីមិញ បានធ្វើជាអធិបតីនៃសិក្ខាសាលា ដោយបានចែករំលែកព័ត៌មានជាច្រើនអំពីមនោគមវិជ្ជា ជីវិតនិងបុព្ធហេតុរបស់លោកប្រធាន។

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញបានប្រារព្ធធ្វើឡើងនៅក្នុងនិងក្រៅប្រទេស - ảnh 2មន្ត្រីនិងបុគ្គលិកនៃអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Vladivostok និងតំណាងអតីតយុទ្ធជនរុស្ស៊ី ធ្លាប់ចូលរួមជួយឧបត្ថម្ភវៀតណាមនាគ្រាសង្គ្រាម បានអញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ  

នាថ្ងៃដដែល ទីភ្នាក់ងារនិងអង្គការនានារបស់វៀតណាមនិងរុស្ស៊ីនៅទីក្រុង Vladivostok បានប្រារព្វពិធីរំលឹកខួបកំណើតរបស់លោកប្រធានហូជីមិញ។ ចែករំលែកនូវអារម្មណ៍របស់ខ្លួន នៅពេលបានទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ  លោក Evgeny Vlasov សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យ Far Eastern Federal និងជាអ្នកស្រាវជ្រាវវៀត ណាមវិទ្យាបានសំណេះសំណាលថា៖ “លោកប្រធានហូជីមិញមិនត្រឹមតែជាអគ្គមគ្គុទេសនយោបាយ អ្នកវប្បធម៌ដ៏អស្ចារ្យនិងជាវីរៈបុរសរំដោះជាតិរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមិត្តដ៏ធំរបស់ប្រជាជនសូវៀតនិយាយរួមនិងប្រជាជនរុស្ស៊ីនិយាយដោយឡែកទៀតផង។  លោកអ៊ំហូក៏ជាអ្នកដែលបានចាក់គ្រឹះ ដើម្បីកសាងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរដូចនា បច្ចុប្បន្ន យើងសង្ឃឹមថា ដោយឈរលើគ្រឹះដ៏រឹងមាំនេះ ប្រទេសយើងទាំងពីរនឹងបន្តរក្សានិងអភិវឌ្ឍទំនាក់ទំនងនេះជានិច្ច”

ប្រតិកម្មទៅវិញ

ផ្សេងៗ