សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ Dien Bien Phu លើអាកាស
(VOVWORLD) - ការតាំងពិព័រណ៍ឯកសារ "Dien Bien Phu លើអាកាស - វីរចម្រៀងអមតៈ" បាន បើកនាព្រឹកថ្ងៃទី ១៥ ធ្នូ នៅបណ្ណាល័យជាតិវៀតណាម ទីក្រុងហាណូយ។ នេះជា សកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ -Dien Bien Phu លើអាកាស” (១២/១៩៧២-១២/២០២២)។
ពិព័រណ៌តាំងបង្ហាញឯកសារលេចធ្លោចំនួន ៥០០ រួមទាំងសៀវភៅ កាសែត និង ទស្សនាវដ្ដី ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ និងដំណើរការប្រយុទ្ធរបស់ទ័ពការពារដែន អាកាស - ទ័ពជើងអាកាស កងទ័ព និងប្រជាជននៃរដ្ឋធានីហាណូយ និងតំបន់ភាគ ខាងជើងនានាក្នុងរយៈពេល ១២ ថ្ងៃយប់ ប្រឆាំងនឹងយន្តហោះ B៥២របស់សហរដ្ឋ អាមេរិក។
គណៈប្រតិភូទៅទស្សនាការតាំងពិព័រណ៍នៅកងពលធំលេខ៣៧០ ទីក្រុងហូជីមិញ។
(រូបថត៖ VOV) |
នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការកងពលធំលេខ៣៧០ ទីក្រុងហូជីមិញ យោធ ភូមិភាគទី៧ បានសម្របសម្រួលជាមួយផ្នែកទ័ពការពារដែនអាកាស-ទ័ពជើងអាកាស បើកការតាំងពិព័រណ៌ “វីរចម្រៀង Dien Bien Phu នៅលើអាកាស”។ ការតាំងពិព័រណ៌ បានឧទ្ទេសនាមពីរូបថត ឯកសារ និងវត្ថុជាង ២០០ តាមប្រធានបទស្នូលចំនួន ៣ រួម មាន៖ ការដឹកនាំត្រឹមត្រូវរបស់បក្ស និងលោកប្រធានហូជីមិញ; កងទ័ពនិងប្រជាជន សាមគ្គីគ្នាវាយឈ្នះលើយន្តហោះ B-៥២; វីរចម្រៀង Dien Bien Phu នៅលើអាកាស លាន់លឺរន្ទឺរជារៀងរហូត។
គួរជម្រាបបន្ថែមទៀតថា ក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកសង្គ្រោះជាតិ ជាពិសេសក្នុងរយៈពេល ១២ ថ្ងៃយប់ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៧២ កងទ័ពនិងប្រជាជនភាគខាងជើង ជាពិសេសរដ្ឋធានីហាណូយ បានវាយឲ្យបរាជ័យ ទាំងស្រុងនូវការវាយឆ្មក់យុទ្ធសាស្ត្រតាមជើងអាកាសដោយ យន្តហោះ B-៥២របស់ ចក្រពត្តិអាមេរិក បង្កើតឡើង "ហាណូយ - សមរភូមិ Dien Bien Phu នៅលើអាកាស" បង្ខំឱ្យរដ្ឋាភិបាលអាមេរិក ត្រូវប្រកាសបញ្ឈប់ការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញ តំបន់ភាគខាងជើងវៀតណាម៕