សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតក្រុមកុមារជំទង់ឈានមុខហូជីមិញ

(VOVWORLD) -  នាថ្ងៃទី ១៥ ឧសភា ក្រសួងព័ត៌មាននិងផ្សពផ្សាយបានសម្របសម្រួលជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្រុមកុមារជំទង់ឈានមុខ អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម ដើម្បីចេញផ្សាយឈុតតែម “ក្រុមកុមារជំទង់ឈានមុខហូជីមិញ” “ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតក្រុមកុមារជំទង់ឈានមុខហូជីមិញ។
សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតក្រុមកុមារជំទង់ឈានមុខហូជីមិញ - ảnh 1ទិដ្ឋភាពនៃពិធីបំផុសសប្តាហ៍ប្រឡងប្រណាំងអបអរសាទរទិវាបង្កើតក្រុមកុមារជំទង់ឈានមុខហូជីមិញ

ការងារក្រុមនិងចលនារបស់កុមារមានការផ្លាស់ប្តូរជាវិជ្ជមាន។ ពោលគឺ មួយជំហានៗ បំពេញតាមតម្រូវការជាក់ស្តែង នៃដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិហើយរួមចំណែក ដល់បុព្វហេតុថែទាំ ការពារនិងអប់រំរបស់កុមារជំទង់និងប្អូនៗកុមារ ។ ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ - ១៩ ក្រុមប្រឹក្សា នៃក្រុមកុមារជំទង់ ឈានមុខមជ្ឈឹមបានផ្តល់ការតម្រង់ទិស និងដឹកនាំក្រុមប្រឹក្សាក្រុមកុមារជំទង់ឈានមុខគ្រប់ជាន់ថ្នាក់អនុវត្តការ ងារនិងចលនាកុមារដើម្បីធានាបាននូវកត្តាសុវត្ថិភាព តម្លាភាព និងមានប្រយោជន៍ ដោយផ្តោតលើការបង្រៀនបំណិនប្រតិបត្តិក្នុងសង្គម។

ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកកិច្ចការកុមារបានថ្លែងក្នុងឱកាសគម្រប់ខួប ៨០ ឆ្នាំនៃការបង្កើតក្រុមកុមារជំទង់ឈានមុខហូជីមិញ (១៥ ឧសភា ១៩៤១ - ១៥ ឧសភា ២០២១) ថា៖ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តែងតែផ្លាស់ប្តូថ្មីនូវខ្លឹមសារនិងទម្រង់នៃសកម្មភាពរបស់សម្ព័ន្ធយុវជននិងចលនាកុមារ។ ជាពិសេស បង្កើតចលនា សកម្មភាពនិងគំរូថ្មីៗ ស្របតាមតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។ គោលដៅសំខាន់គឺការរៀបចំឱ្យក្រុមនេះ ពិតជាមានបរិយាកាសល្អ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កុមារក្នុងការកែលម្អជីវភាពខាងវប្បធម៌និងស្មារតី លើកកម្ពស់ការច្នៃប្រឌិតនិងអភិវឌ្ឍឱ្យបានទូលំទូលាយ ព្រមទាំង បង្កើតឱកាសសម្រាប់ទេពកោសល្យវ័យក្មេងចូលរួមលះបង់និងបម្រើប្រទេសជាតិ។

នាថ្ងៃទី ១៥ ឧសភា ក្រសួងព័ត៌មាននិងផ្សពផ្សាយបានសម្របសម្រួលជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្រុមកុមារជំទង់ឈានមុខ អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម ដើម្បីចេញផ្សាយឈុតតែម “ក្រុមកុមារជំទង់ឈានមុខហូជីមិញ” “ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតក្រុមកុមារជំទង់ឈានមុខហូជីមិញ។ ឈុតតែមនេះបានបង្ហាញរូបភាពសមាជិកក្រុមកុមារជំទង់ឈានមុខហូជីមិញ ដែលពាក់កន្សែងក្រហម តាមឥរិយាបថដែលត្រៀមរួចជាស្រេច។

នាថ្ងៃដដែលនៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងហូជីមិញ (ចំណុះសម្ព័ន្ធយុវជនទីក្រុងហូជីមិញ) បានបើកដំណើរការ “ឡានក្រុងបច្ចេកវិទ្យា”។ ឡានក្រុងបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដូចជាថ្នាក់រៀនចល័ត ដែលបំពាក់ដោយប្រព័ន្ធកុំព្យួទ័រភ្ជាប់ទៅនឹងអ៊ីនធឺរណែត រួមទាំងប្រព័ន្ធវ៉ែនតា VR (វ៉ែនតាការពិតនិម្មិត) ជាមួយនឹងមេររៀនស្តីពីចំណេះដឹងវិទ្យាសាស្ត្រ បណ្ណាល័យសៀវភៅលើគ្រប់វិស័យ ប្រព័ន្ធបង្រៀនចំណេះដឹងសម្រាប់និស្សិត យុវជននិងប្រជាជនក្នុងតំបន់។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនទីក្រុងហូជីមិញនិងក្រុមកុមារជំទង់ឈានមុខហូជីមិញក៏បានរៀបចំសកម្មភាពដូចជាថែទាំដល់សមាជិកក្នុងក្រុមដែលមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ