សកម្មភាពជាច្រើនត្រូវបានដាក់ឲ្យដំណើរការក្នុងខែកម្មករឆ្នាំ ២០២៣

(VOVWORLD) - សហជីពវៀតណាមនឹងដាក់ឲ្យដំណើរការសកម្មភាពជាច្រើនក្នុងខែកម្មករឆ្នាំ២០២៣ ដោយប្រធានបទ “តភ្ជាប់កម្មករ កសាងអង្គការ”។ នេះជាព័ត៌មានដែលបានប្រកាសដោយសហព័ន្ធសហជីពវៀតណាមក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៥ មេសា នៅរដ្ឋធានីហាណូយ។

សកម្មភាពជាច្រើនត្រូវបានដាក់ឲ្យដំណើរការក្នុងខែកម្មករឆ្នាំ ២០២៣ - ảnh 1អនុប្រធានសហព័ន្ធសហជីពវៀតណាម លោក Ngo Duy Hieu បានជម្រាបជូនអំពីចំណុចថ្មីក្នុងខែកម្មករឆ្នាំ២០២៣។ (រូបថត៖ laodongthudo.vn)
សហព័ន្ធសហជីពវៀតណាមនិងសហជីពគ្រប់ជាន់ថ្នាក់ នឹងអនុវត្តន៍សកម្មភាពសំខាន់ចំនួន៥ក្នុងខែកម្មករឆ្នាំនេះ។ ក្នុងនោះ សកម្មភាពស្នូលគឺ ការរៀបចំវេទិការមួយ សម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ ជួបសំណេះសំណាល ចែករំលែក និងស្តាប់មតិយោបល់ សេចក្តីប្រាថ្នាលះបង់ដើម្បីការអភិវឌ្ឍប្រទេសជាតិ របស់កម្មករ។ អនុប្រធានសហព័ន្ធ សហជីពវៀតណាម លោក Ngo Duy Hieu បានឲ្យដឹងថា៖
“ដើម្បីផ្ទៀងស្តាប់មតិយោបល់របស់និយោជិតក្នុងការចូលរួមកសាងប្រព័ន្ធច្បាប់ ក្នុងនោះមានច្បាប់ជាច្រើនទាក់ទងនឹងកម្មករ និយោជិត យើងខ្ញុំនឹងអញ្ជើញសមាជិក រដ្ឋសភាមកសំណេះសំណាល និងស្តាប់មតិយោបល់ និងសេចក្តីប្រាថ្នារបស់អ្នកបោះ ឆ្នោតដែលជាកម្មករ និយោជិត ចូលរួមកសាងច្បាប់នានាដូចជា៖ ច្បាប់ស្តីពីការធានា រ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីលំនៅឋាន ជាដើម។ យើងខ្ញុំកំពុងអនុវត្តន៍នៅគ្រប់ខេត្តក្រុងទាំងអស់”។
ក្នុងអំឡុងខែកម្មករ សហជីពថ្នាក់មូលដ្ឋាននៅតាមសហគ្រាសនានា ក៏ផ្តោត សំខាន់លើការលើកសំណើរ និងសម្របសម្រួលជាមួយនិយោជក ដើម្បីរៀបចំវេទិកា “កម្មករដើម្បីសហគ្រាស សហគ្រាសដើម្បីកម្មករ” សកម្មភាព “អរគុណនិយោជិត” លើកទឹកចិត្ត និងដោះស្រាយទាន់ពេលវេលានូវបញ្ហានានាដែលនិយោជិតយកចិត្ត ទុកដាក់។ ជាពិសេស ស្នើឲ្យសហគ្រាសស្វែងរកដំណោះស្រាយដើម្បីធានាការងារ និងប្រាក់ចំណូលដោយចីរភាពសម្រាប់និយោជិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ