សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសមហាពិធីវិសាខបូជា ឆ្នាំព.ស២៥៦២

(VOVWORLD) - នាថ្ងៃទី២២ ឧសភា ក្រុមការងារនៃក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាល បានទៅសាកសួរសុខទុក្ខ ជូនពរសមាគមន៍ពុទ្ធសាសនាវៀតណាមនិងបណ្ដាព្រះសង្ឃ ពុទ្ធបរិស័ទ្ធសាសនិកក្នុងឱកាសមហាពិធីវិសាខបូជា ឆ្នាំព.ស២៥៦២។
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសមហាពិធីវិសាខបូជា ឆ្នាំព.ស២៥៦២ - ảnh 1 អនុរដ្ឋមន្រ្តីលោក Bui Van Nam ជូនពរសមាគមន៍ពុទ្ធសាសនាវៀតណាម (រូបថត៖ cand.vn)

អនុរដ្ឋមន្រ្តីលោក Bui Van Nam បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សមាគមន៍ពុទ្ធសាសនាវៀតណាមចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិនិយាយរួម និងចំពោះកម្លាំងនគរបាលនិយាយដោយឡែក។ នាពេលខាងមុខ សមាគមន៍ពុទ្ធសាសនាវៀតណាមនិងបណ្ដាព្រះសង្ឃ ពុទ្ធបរិស័ទ្ធបន្តដើរតួនាទីសំខាន់ក្នុងផែនមហាសាមគ្គីជាតិទាំងមូល រួមវិភាគទានយ៉ាងសកម្មទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែសម្បូរធូធារនិងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។

        នាថ្ងៃដដែល ថ្នាក់ដឹកនាំស្ថាប័ន អង្គការនានានៃខេត្ត Vinh Long ភាគខាងត្បូងវៀតណាមបានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យវិសាខបូជាចំពោះគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមនៅខេត្ត Vinh Long ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ