(VOVWORLD) -ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែកក្កដានៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ សកម្មភាព ជាច្រើនក្រោមប្រធានបទ " វិស្សមកាលរបស់ប្អូន"។
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្រោមប្រធានបទ " វិស្សមកាលរបស់ប្អូន" |
រាល់សកម្មភាពប្រចាំថ្ងៃ ចុងសប្តាហ៏ គឺជាចំណុចផ្តោតសំខាន់ក្នុងខែនឹងរួម ចំណែកផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់សហគមន៍នៃបណ្តា ជនជាតិភាគតិចដែលកំពុងធ្វើសកម្មភាពជារៀងរាល់ថ្ងៃនៅភូមិ ព្រមទាំងរួម ចំណែកបង្កើនការជួបប្រាស្រ័យទាក់ទងរវាងជនជាតិនានានិងភ្ញៀវទេចរ ក៏ដូចជា ទាក់ទាញភ្ញៀវទេសចរមកទស្សនាស្វែងយល់និងសាកល្បងបទពិសោធន៍ ថែមទៀតនៅភូមិវប្បធម៌ - ទេសចរណ៍ជនជាតិវៀតណាមផងដែរ។
សកម្មភាពក្នុងខែកក្កដាឆ្នាំ២០១៨ មានការចូលរួមរបស់ជនរួមជាតិចំនួន ៩០ មកពីជនជាតិចំនួន១២ដូចជាTay , Dao, Mong, Thai, Muong, Kho mu, Ta Oi, Co Tu ជាដើម៕