សកម្មភាពជាច្រើននៅមហោស្រពវប្បធម៌ជនជាតិចាមលើកទី៦
(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan ទើបនឹងចេញផែនការរៀបចំពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ នៅ Ninh Thuan ក្នុងឆ្នាំ ២០២៤។
យុវនារីជនជាតិចាមនៅស្រុក Ninh Phuoc (Ninh Thuan) ប្រកួតសំលៀកបំពាក់ប្រពៃណី (រូបថត៖ Cong Thu/TTXVN) |
តាមនោះ ក្រោមប្រធានបទ “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិចាមក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ” មហោស្រពនេះមានការចូលរួមរបស់សិប្បករជនជាតិចាម តារាសម្ដែងនិងកីឡាករ-កីឡាការិនីដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅខេត្ត-ក្រុងចំនួន៩ រួមមាន៖ Ninh Thuan, Binh Dinh, Phu Yen, Binh Thuan, An Giang, Tay Ninh, Quang Nam, ទីក្រុង Da Nang និងទីក្រុងហូជីមិញ។
ពិធីបុណ្យនេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា) នៅទីក្រុង Phan Rang - Thap Cham រួមមានសកម្មភាព៖ ការសម្តែង ការណែនាំអំពីពិធីបុណ្យ សកម្មភាពវប្បធម៌ប្រពៃណី ពិធីសាសនាជនជាតិចាម: ការបង្ហាញ ណែនាំនិងផ្សព្វផ្សាយផលិតផលវប្បធម៌ប្រពៃណីក្នុងស្រុក ព្រមទាំងមានការណែនាំអំពីម្ហូបប្រពៃណីនិងសកម្មភាពវប្បធម៌ជាច្រើនផងដែរ។
ពិធីបុណ្យនេះមានគោលបំណងផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃវប្បធម៌ ទេសចរណ៍ ប្រជាជនខេត្ត Ninh Thuan និងជនជាតិចាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕