សកម្មភាពជាច្រើនរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតស៊ុយអែត-វៀតណាម។

សកម្មភាពជាច្រើនរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតស៊ុយអែត-វៀតណាម។ - ảnh 1
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាមលោកស្រី Camilla Mellander (VOV)

        Vovworld-ថ្លែងមតិប្រារព្ធកម្មវិធីរំលឹកខួបលើកទី៤៥នៃទំនាក់ទំនងការទូត​
ស៊ុយអែត-វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២១មករា ឯកអគ្គរដ្ឋទូតស៊ុយអែត​
ប្រចាំ​នៅវៀតណាមលោកស្រី Camilla Mellander បានសង្កត់ធ្ងន់ថា មុននេះ៤៥​
ឆ្នាំ ស៊ុយអែតជាប្រទេសលោកខាងលិចដើមដំបូងបង្កើតទំនាក់ទំនងការទូតជា​
មួយ​​វៀតណាម ការចុះហត្ថលេខាលើទំនាក់ទំនងការទូតទ្វេភាគីបានដាក់​គ្រឹះ​
ស្ថាន​រឹងមាំសំរាប់ទំនាក់ទំនងដៃគូទំនុកទុកចិត្ត នាំមកនូវផលប្រយោជន៍លើ​
គ្រប់​វិស័យសំរាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ ឯកអគ្គរដ្ឋទូត Camilla
Mellander បានអះអាងថា​ស៊ុយអែតអាចបន្តរួមចំណែកដ៏មានអត្ថន័យក្នុងការ​
អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់វៀតណាមជាមួយការបង្កើនពាណិជ្ជកម្ម ផ្លាស់ប្តូរ
ដំណោះ​ស្រាយ​អាជីវកម្មជាដើម។ ក៏នៅពិធីនេះដែរ ឯកអគ្គរដ្ឋទូតស៊ុយអែត
ប្រចាំនៅវៀតណាម​បាន​ឲ្យដឹងថា ឆ្នាំនេះ ស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម
នឹងសហការជាមួយ​ក្រសួងស្ថាប័ន​ទាក់ទិនរបស់វៀតណាមរៀបចំព្រឹត្តិការណ៍
មួយក្នុងមួយខែអំពី​ប្រធាន​បទសេដ្ឋកិច្ច​ពាណិជ្ជកម្មវប្បធម៍សិល្បៈ សំដៅរួម
ចំណែកបង្កើន​ទំនាក់ទំនង​​ទ្វេ​ភាគី​រវាង​ស៊ុយអែត​និង​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ