សកម្មភាពជាច្រើនរំលឹកខួបលើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម
|
ខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំពិធីបើកសម្ភោធទំព័រព័ត៌មានអេលិចត្រូនិកដោយអាស័យដ្ឋាន vpctn.gov.vn (VOV) |
Vovworld-នាថ្ងៃទី២០មិថុនាខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំពិធីបើកសម្ភោធ
ទំព័រព័ត៌មានអេលិចត្រូនិកដោយអាស័យដ្ឋាន vpctn.gov.vn។ នេះជាទំព័រព័ត៌មាន
អេលិចត្រូនិកជាផ្លូវការរបស់ខុទ្ទកាល័យប្រធានរដ្ឋ។ ការបង្កើតទំព័រព័ត៌មាន
អេលិចត្រូនិករបស់ខុទ្ទកាល័យមានអត្ថន័យនយោបាយសំខាន់រួមចំណែកជួយឲ្យ
ប្រជាជនមិត្តអ្នកអានស្វែងយល់អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំបក្សរដ្ឋ ពីនោះក្ដាប់
ជាប់គោលមាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋ។
នាថ្ងៃដដែល គណៈកម្មាធិការបក្សទីក្រុងហូជីមិញបានរៀបចំជំនួបមុខមជ្ឈដ្ឋាន
អ្នកសារព័ត៌មាន។ នៅជំនួបមុខនេះអ្នកកាសែតជើងចាស់ជាច្រើនបានចែករំលែក
បទពិសោធន៍ដើម្បីអ្នកកាសែតវ័យក្មេងបន្តដំណើរលើផ្លូវធ្វើកាសែតពោពេញទៅ
ដោយការលំបាកប៉ុន្តែមោទនភាពនេះ។
ក្នុងឱកាសនេះដែរ នៅដំបន់ជាច្រើនលើទូទាំងប្រទេសក៏បានរៀបចំសកម្មភាព
រំលឹកខួបអនុស្សាវរីយ៍សំដៅលើកដម្កើងអ្នកធ្វើកាសែតបដិវត្តន៍ផងដែរ៕