សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៦នៃទិវាបដិវត្តខែតុលារុស្ស៊ី
(VOVWORLD) /  
|
សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៦នៃទិវាបដិវត្តខែតុលារុស្ស៊ី (tutuonghochiminh.vn) |
Vovworld-ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៩៦នៃទិវាបដិវត្តខែតុលា
រុស្ស៊ីនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៧វិច្ឆិកា បណ្ដាដំណាងបានរំលឹកឡើងវិញ
រាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររញ្ជួយពិភពលោក-បដិវត្តខែតុលាមហិមារ។ ជា
ពិសេសចំពោះវៀតណាមវិញ បដិវត្តខែតុលារុស្ស៊ីមានអត្ថន័យពិសេសមានឥទ្ធិពល
ដ៏ធំធេងចំពោះបុព្វហេតុបដិវត្តរបស់វៀតណាម។ នេះក៏ជាគ្រឹះស្ថាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងប្រជាជាតិទាំងពីរវៀតណាម-រុស្ស៊ីបានអភិវឌ្ឍន៍និងពង្រឹងដោយឥតឈប់ឈរ។ ថ្លែងមតិនៅពិធីនេះ លោក Anatoly Vassilievic Borovik អគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញបានលើកច្បាស់ថា៖
“ទោះបីជាមានការបំរែបំរួលគួរឲ្យកត់សម្គាល់ក្នុង២ទស្សវត្សកន្លងមកក្នុងជីវភាពរស់នៅនៃប្រទេសទាំងពីរក្តី ប៉ុន្តែយើងនៅរក្សានិងពង្រឹងការតភ្ជាប់ប្រពៃណីនៃចំណង
មិត្តភាពភាតរៈ ការយល់ដឹងគ្នាទៅវិញទៅមក ទំនុកទុកចិត្តនិងសហប្រតិបត្តិការ។
ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតី Putin មកប្រទេសមិត្តនឹងបង្កើនកំលាំងចលករ ការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់
វិស័យរវាងប្រទេសទាំងពីរ៕”
-VOVWORLD