សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៧នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី
|
សកម្មភាពជាច្រើនរំលឹកខួបលើកទី៩៧នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី (VOV) |
Vovworld-នាថ្ងៃទី៧វិច្ឆកានៅសហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅសកម្មភាពដ៏ផុល
ផុសជាច្រើនរំលឹកខួបលើកទី៩៧នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី(ទី៧វិច្ឆកា)។ តាម
ម៉ោងដំបន់នារសៀលថ្ងៃទី៧វិច្ឆកាការធ្វើដង្ហែក្បួនប្រពៃណីនឹងប្រព្រឹត្តទៅតាម
បណ្ដោយវិថីនាំចូលកណ្ដាលរដ្ឋធានីម៉ូស្គូ។ បន្ទាប់នោះពិធីមិទ្ទីងដ៏ធំនឹងបានរៀបចំ
នៅស្ដូប Karl Marx ជិតទីលានក្រហមនៅរដ្ឋធានីម៉ូស្គូ។
ក្នុងឱកាសនេះដែរនាព្រឹកថ្ងៃទី៧វិច្ឆកានៅក្រុងហាណូយវៀតណាម គណៈ
ប្រតិភូទីក្រុងហាណូយបានមកដាក់កម្រងផ្កានៅស្ដូប Lenin នៅវិថី Dien Bien Phu។
នេះជាសកម្មភាពប្រចាំឆ្នាំរបស់ទីក្រុងហាណូយក្នុងឱកាសនេះ។
នាថ្ងៃដដែលទំព័រទី១កាសែតនានាមានមិត្តអ្នកអានជាច្រើនរបស់វៀតណាម
បានចុះផ្សាយរូបភាពអត្ថបទសសេររំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
នេះ។ កាសែត Nhan Dan និង Quan doi Nhan dan បានចុះផ្សាយរូបភាព V.I.Lenin អាន
សន្ទរកថានៅទីលានក្រហមនៅទីក្រុងម៉ូស្គូនាថ្ងៃទី២៥ឧសភាឆ្នាំ១៩១៩។ កាសែត
Quan doi Nhan dan មានអត្ថបទសសេរក្រោមចំណងជើងថា មេរៀនច្នៃប្រឌិតពី
បដិវត្តន៍ខែតុលារុស្ស៊ី ក្នុងនោះវិភាគច្បាស់នូវអត្ថន័យតួនាទីដឹកនាំរបស់ V.I.Lenin
ចំពោះបក្ស Bonsevic ការផ្ដើមគំនិតរបស់ Lenin ក្នុងការបន្តអភិវឌ្ឍន៍និងជាក់ស្ដែង
ទ្រឹស្តីអំពីរដ្ឋអំណាចនិងដណ្ដើមរដ្ឋអំណាចរបស់វណ្ណអធនចំពោះជោគជ័យនៃ
បដិវត្តន៍ខែតុលារុស្ស៊ី។
ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះលោក
Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានឲ្យដឹងថា៖
“អាចនិយាយបានថា គ្មានបដិវត្តន៍ខែតុលារុស្ស៊ីគឺគ្មានប្រទេសវៀតណាមដូច
បច្ចុប្បន្នឡើយ។ យើងថ្លែងអំណរគុណចំពោះប្រជាជនស៊ូវៀតនិងប្រជាជនរុស្ស៊ី
មោទនភាពអំពីទំនាក់ទំនងរវាងវៀតណាមនិងស៊ូវៀតក៏ដូចជាជាមួយរុស្ស៊ី។
មនោសញ្ចេតនារបស់យើងខ្ញុំដែលជាអ្នកធ្លាប់បានរៀននៅស៊ូវៀតជានិច្ចកាលមាន
មនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយគ្រូដែលបានបង្រៀនដោយមិនត្រឹមតែបញ្ញា
ប៉ុណ្ណោះទេថែមទាំងនយោបាយនិងព្រលឹងមួយដើម្បីធ្វើបដិវត្តន៍បំរើឲ្យបុព្វហេតុនៃប្រទេសវៀតណាមក្រោយនេះ៕”