សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញា

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិង
ទិវាបុណ្យជាតិទី២កញ្ញា នាថ្ងៃទី១ កញ្ញា វិទ្យុសម្លេងវៀតណាមបានផ្សព្វផ្សាយ កម្ម
វិធីពិសេសក្រោមប្រធានបទ “រឹងមាំរាប់ពាន់ឆ្នាំ”។កម្មវិធីនេះត្រូវបានបែងចែកជា
ផ្នែកចំនួន៣ដោយចំណងជើងថា ស្នូរសម្លេងរន្ទឺសេចក្ដីប្រកាសបង្កើតប្រទេសជាតិ
យកសាច់ស្រស់ឈាមស្រស់កសាងខឿនឯករាជ្យនិងឯករាជ្យរឹងមាំរាប់ពាន់ឆ្នាំ។

មុននោះ នាយប់ថ្ងៃទី៣១ សីហា វិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីសិល្បៈ
វិសេសវិសាលដោយចំណងជើង “បទចម្រៀងរួមដំណើរជាមួយខែឆ្នាំ”។បទ
ចម្រៀងត្រូវបានបង្ហាញក្នុងកម្មវិធីនេះ គឺជាបទចម្រៀងវីរៈភាពដ៏អមតៈ ដែល
រំលឹកឡើងវិញនូវដំណាក់កាលមួយដែលប្រជាជនទាំងមូលក្រោមការដឹកនាំ
របស់បក្សកុម្មុយនីស្តវៀតណាម របស់លោកប្រធានហូជីមិញ ចូលរួមការតស៊ូ
រំលឹកឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងផ្សេងៗទៀតរបស់ប្រជា
ជាតិ។
សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញា - ảnh 1
តំណាងចូលរួមពិធីជប់លៀងនៅទីក្រុងហូជីមិញថតរូបអនុស្សាវរីយ៍

នាថ្ងៃដដែល ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីជប់លៀង
ជាមួយស្ថាប័នអង្គទូតនានា។ថ្លែងមតិនៅទីនេះ​លោក​ Le Hoang Quan ប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុង បានអះអាងថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅប្រជា
ជនវៀតណាមបានឆ្លងកាត់លើការលំបាកសាកល្បង ពលីកម្មជាច្រើនដើម្បីឯក
ភាពនិងកសាងប្រទេសជាតិ ខំប្រឹងប្រែងអនុវត្តគោលដៅនោះគឺប្រទេសជាតិ
សម្បូររុងរឿង ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌។
វៀតណាមកំពុងសកម្មនិងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត ជាដៃគូ
ទំនុកទុកចិត្តនិងសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

នាយប់ថ្ងៃទី៣១ សីហា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំងរបស់ចិនបាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី
២កញ្ញា។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen
Van Tho បានអះអាងថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ ប្រជាជាតិវៀតណាមទាំងមូល
ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម បានផ្សាភ្ជាប់នឹងឆន្ទៈឯករាជ្យ
ជាតិ សេចក្ដីស្នេហាសន្តិភាព ឆ្លងកាត់លើការលំបាកសាកល្បងជាច្រើន ដើម្បី
ការពាររឹងមាំខឿន​ឯករាជ្យសេរីភាពនិងឯកភាពប្រទេសជាតិ។ស្មារតីនោះ ក៏
កំពុងត្រូវបានពង្រីកក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិហើយទទួល
បានជ័យជំនះដ៏ធំធេង។ឯកអគ្គរដ្ឋទូត Nguyen Van Tho បានអះអាងថែមទៀតថា
គោលការណ៍មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋាភិបាលវៀតណាម​ ជាអភិវឌ្ឍន៍
ទំនាក់ទំនងប្រកបដោយស្ថិរភាព ស្មោះសរនិងយូរអង្វែងជាមួយចិន។
សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញា - ảnh 2
ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងប៉ាកាំង

នាថ្ងៃនេះដែរ ស្ថានទូតឡាវប្រចាំនៅរុស្ស៊ីបានទៅកាន់ស្ថានទូតវៀតណាមនៅរដ្ឋ
ធានីម៉ូស្គូ អបអរសាទរទិវាបុណ្យជាតិទី២កញ្ញា។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
 វៀតណាមលោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖
“ដំណើរការអភិវឌ្ឍន៍នៃវៀតណាមនិងឡាវ ត្រូវបានតភ្ជាប់យ៉ាងស្អិតរមួយណាស់
នឹងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។ខ្ញុំគិតថា​
ទំនាក់ទំនងនោះបានរីកធំធាត់ក្នុងការតស៊ូរួមការពារឯករាជ្យ អធិបតេយ្យភាព
ជាតិ។ចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ
ហើយប្រការនេះបានបង្ហាញតាមរយៈកិច្ចសហប្រតិបតិ្តការជាក់ស្ដែង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ