សកម្មភាពជាច្រើនរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅក្នុងនិងក្រៅប្រទេស
(VOV) /  
|
សកម្មភាពជាច្រើនរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅក្នុងនិងក្រៅប្រទេស (VOV) |
Vovworld-នារសៀលថ្ងៃទី៧តុលានៅអាគ៌ាវប្បធម៍ភូមិ Tan Lap ឃុំ Tan Trao
ស្រុក Son Duong (ខេត្ត Tuyen Quang) បក្សភាគនិងប្រជាជនឃុំ Tan Trao ស្រុក
Son Duong បានរៀបចំបង្កើតអាសនៈគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនិយ៍ Vo
Nguyen Giap ដើម្បីប្រជាជនបណ្ដាជនជាតិនៅដំបន់ឃុំនិងដំបន់នៅជំវិញមក
គោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍។
Tan Trao ជាកន្លែងដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្លាប់ស្នាក់នៅ
និងធ្វើការ ពិសេសគឺចាប់ពីខែឧសភាដល់ខែសីហាឆ្នាំ១៩៤៥ ជាពេលវេលាត្រៀម
រៀបចំឲ្យការក្រោកឈរឡើងដណ្ដើមរដ្ឋអំណាចលើប្រទេសទាំងមូល។
នាថ្ងៃដ៏ដែល នៅទីក្រុងប៉ារីស-បារាំង បានប្រព្រឹត្តទៅពិធីពិសេសរំលឹក
វិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងរំលឹកខួបលើកទី៤០នៃកិច្ច
ព្រមព្រៀងប៉ារីស (1973-2013)។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅបារាំងលោក Duong Chi Dung បានអះអាងថាមរណភាពរបស់នាយឧត្តម
សេនីយ៍ Vo Nguyen Giap ជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋនិងប្រជាជនវៀត
ណាមទាំងមូល។ រីឯលេខាទូទាំងប្រទេសគណបក្សកុម្មុយនីស្តបារាំងPierre Laurent
បានសង្កត់ធ្ងន់ថា នាយឧត្តមសេនីយ៍ Vo Nguyen Giap បានដឹកនាំកងទ័ពប្រជាជនវៀតណាមធ្វើឡើងប្រវត្តិសាស្ត្របញ្ឈប់សង្គ្រាមដណ្ដើមសន្តិភាពលើទឹកដីវៀត
ណាម។
“នាយឧត្តមសេនីយ៍ Vo Nguyen Giap អាចសប្បាយរីករីយថាក្រោយពេលលោកបានលាចាកលោក រាល់តំលៃដែលលោកបានតស៊ូការពារអស់មួយ
ជីវិតនឹងបន្តបានរីករាលដាលដ៏ទូលំទូលាយ។ គណបក្សកុម្មុយនីស្តបារាំងរួមជាមួយប្រជាជនស្នេហាសន្តិភាពបារាំងរួមចែករំលែកទុក្ខជាមួយប្រជាជន
វៀតណាមចំពោះការខាតបង់នេះ។”
នៅកម្ពុជាតាមលោក Chau Van Chi ប្រធានសមាគមជនកម្ពុជាមានដើម
កំណើតវៀតណាមថា សមាគមនឹងរៀបចំសកម្មភាពមួយចំនួនដើម្បីរំលឹក
គុណ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ ចំពោះមុខ សមាគមជនកម្ពុជា
មានដើមកំណើតវៀតណាមនឹងទាក់ទងជាមួយស្ថានទូតវៀតណាមប្រចាំនៅ
កម្ពុជារៀបចំពិធីកាន់ទុកជាតិរបស់នាយឧត្តមសេនីយ៍ដើម្បីសហគមន៍ជនវៀត
ណាមមករំលឹកវិញ្ញាណក្ខ័ន្ធ៕
-VOV